ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី និងវិស័យឯកជន បានកិច្ចប្រជុំពិនិត្យរួមគ្នាអំពីវឌ្ឍនភាពការងារ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងារ “ឌ””ផ្នែកសំណង់ និងអចលនទ្រព្យ”។
កិច្ចប្រជុំនេះ សហដឹកនាំដោយ លោកផារ៉ា មង្គល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ សហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជននិងមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យរួមគ្នាអំពីវឌ្ឍនភាពការងារ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ និងរបាយការណ៍សង្ខេបអំពីសំណូមពររបស់វិស័យឯកជន ដែលបានស្នើមកក្រសួង តាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៃក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ”នាពេលកន្លងមក។
ជាលទ្ធផលកិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើរបាយការណ៍រួមមាន ទី១. វឌ្ឍនភាពការងារ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ ទី២.វិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន។
ទី៣ ការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ដាក់ចេញដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ (19th G-PSF)៕







