តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងឌូបៃធ្លាក់ចុះ ស្របពេលមានភាពតានតឹងក្នុងតំបន់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅទីក្រុងឌូបៃនៃអេមីរ៉ាតអារ៉ាប់រួមបានធ្លាក់ចុះជាលើកដំបូង គិតចាប់តាំងពីវិបត្តិជំងឺរាតត្បាត ខណៈដែលជម្លោះក្នុងតំបន់ចាប់ផ្តើមជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់បណ្តាវិនិយោគិននៅតំបន់មជ្ឈិមបូព៌ា។

យោងតាមទិន្នន័យចុងក្រោយបំផុតពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ ValuStrat បានឱ្យដឹងថា សន្ទស្សន៍តម្លៃលំនៅឋាននៅទីក្រុងឌូបៃបានធ្លាក់ចុះ៥,៩ភាគរយនៅក្នុងខែមីនា។ នេះជាការថយចុះយ៉ាងគំហុកមួយ ចាប់តាំងពីឆ្នាំ២០២០។

ទិន្នន័យបានបង្ហាញថា ស្របពេលដែលទីក្រុងឌូបៃនៅតែជាមជ្ឈមណ្ឌលសកល ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបណ្តាលឱ្យអតិថិជនអន្តរជាតិជាច្រើនផ្អាកការវិនិយោគរបស់ពួកគេ។

យោងតាមទិន្នន័យពីទីភ្នាក់ងារព័ត៌មាន Anadolu Agency បានបង្ហាញថា ចំនួនប្រតិបត្តិការអចលនទ្រព្យនៅក្នុងទីផ្សារប្រភេទទី២ (secondary market) បានដាំក្បាលចុះជិត៣០ភាគរយក្នុងរយៈពេលមួយខែចុងក្រោយមកនេះ។

យ៉ាងណាមិញ ក្រុមអ្នកជំនាញជាច្រើនយល់ថា ការធ្លាក់ចុះនេះ(correction) អាចជាការចាំបាច់ ព្រោះតម្លៃអចលនទ្រព្យនៅទីក្រុងឌូបៃបានកើនឡើងជាង៧០ភាគរយចាប់តាំងពីជំងឺរាតត្បាត ដោយក្លាយជារយៈពេលមួយដែលតម្លៃអចលនទ្រព្យហក់ឡើងថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។

ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ត្រូវបានគេរាយការណ៍ថាកំពុងដាក់ចេញឡើងវិញនូវផែនការទូទាត់ដែលអាចបត់បែនបាន និងគម្រោង “rent-to-own” ៕ប្រភព: NDTV៕


ចែករំលែក