ដោយៈ ចំណាន
ភ្នំពេញៈ ការវាយតម្លៃរបស់អ្នកជំនាញបានលើកឡើងថា ទីផ្សារអចលនទ្រព្យ នឹងមានការងើបឡើងវិញនៅឆ្នាំ២០៣០ ប៉ុន្តែវាមិនទំនងជានឹងកើតឡើងស្មើៗគ្នានៅគ្រប់ផ្នែកទាំងអស់នោះទេ។
សម្រាប់ស្ថានភាពនៅឆ្នាំ២០២៦ និង២០២៧ ស្ថានភាពនឹងបន្តការកែតម្រូវ ដោយអ្នកទិញនៅតែមានការប្រុងប្រយ័ត្ន ក្នុងការជ្រើសរើស ហើយអ្នកលក់មួយចំនួននឹងចរចា ដោយយកចិត្តទុកដាក់ជាងមុន។
ចំណែកឆ្នាំ២០២៨–២០២៩ ទីផ្សារអាចនឹងមានភាពប្រសើរឡើង ប្រសិនបើកម្លាំងទិញរបស់គ្រួសារ លក្ខខណ្ឌឥណទាន វិស័យទេសចរណ៍ និងទំនុកចិត្តក្នុងវិស័យធុរកិច្ចមានភាពរឹងមាំ។
សម្លឹងទៅកាន់ឆ្នាំ ២០៣០៖ នឹងមានទស្សនវិស័យល្អប្រសើរជាងមុន សម្រាប់អចលនទ្រព្យដែលមានទីតាំងល្អ និងមានតម្រូវការជាក់ស្តែង ទោះបីជាគម្រោងមួយចំនួន ដែលមានការផ្គត់ផ្គង់លើសតម្រូវការអាចនឹងនៅតែមានភាពទន់ខ្សោយក៏ដោយ។
ទាំងនេះគ្រាន់តែជាសេណារីយ៉ូ ឬលទ្ធភាពដែលអាចកើតឡើងប៉ុណ្ណោះ មិនមែនជាការព្យាករណ៍ ដែលត្រូវបានបញ្ជាក់ច្បាស់លាស់នោះទេ។

របាយការណ៍ស្តីពីស្ថិរភាពហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីភាពខុសគ្នា រវាងវិស័យអចលនទ្រព្យពាណិជ្ជកម្ម ដែលមានសភាពស្ងប់ស្ងាត់ជាងមុន និងវិស័យសំណង់ឧស្សាហកម្ម ដែលមានស កុំសន្មតថាថ្លៃដីនឹងឡើងថ្លៃគ្រាន់តែដោយសារ មានគម្រោងធំមួយនៅក្បែរនោះ។
ស្ថាបនិកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានតានដានដំណើរវិវិត្តន៍ ក្នុងវិស័យនេះអស់រយៈពេលជាង១ទសវត្សរ៍មកនេះ បាននិយាយថា ការងើបឡើងវិញលឿន ឬអត់ មិនកំណត់លើអ្វីជាការព្យាករណ៍នោះទេ ប៉ុន្តែវាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងមុខមាត់ប្រទេសជាតិនេះ ត្រូវបានលាងសំអាតហើយឬនៅ?។

លោកបញ្ជាក់ថា “ទីផ្សារប្រៀបដូចជារលកសមុទ្រ ម្តងឡើងម្តងចុះ ប៉ុន្តែការចុះប៉ុន្មានឆ្នាំមកនេះ វាមិនមែនជាកត្តាផ្ទៃក្នុងកម្ពុជានោះទេ តែវាក៏ជាកត្តាពីខាងក្រៅ ដែលជះឥទ្ធិពលផងដែរ”។ លោកបន្ថែមថា “យ៉ាងណាមានព័ត៌មានល្អ ដោយក្រុមហ៊ុនCBREបានរាយការណ៍ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៧ ដែលអ្នកវិនិយោគចិនសម្លឹង រកឱកាសនៅឆ្នាំ២០២៧ខាងមុខនេះ”។
លោកបន្តថា ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ កំណើនប្រជាសាស្រ្ត ការលើកទឹកចិត្តពីរដ្ឋាភិបាល និងការកសាងកេរ្ត៍ឈ្មោះកម្ពុជាឡើងវិញលើឆាកអន្តរជាតិ នឹងជាមូលដ្ឋានរឹងមាំសម្រាប់ការស្តារវិស័យនេះឡើងវិញសម្រាប់រយៈពេលវែង៕







