ដោយៈ ចន្រ្ទា
ភ្នំពេញៈ សព្វថ្ងៃនេះ កោះនរាត្រូវបានស្គាល់យ៉ាងទូលំទូលាយថាជា “Food Paradise” ដ៏មានប្រជាប្រិយភាពបំផុតមួយ ក្នុងរាជធានីភ្នំពេញ ដែលជាទីប្រជុំនៃរសជាតិអាហារ និងភេសជ្ជៈចម្រុះជាតិសាសន៍ដូចជា ខ្មែរ កូរ៉េ ជប៉ុន និងចិន ល្បីៗជាង៦០ហាង គួបផ្សំនឹងបរិយាកាសមាត់ទន្លេមេគង្គដ៏បរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ការសម្រាកលម្ហែកាយ និងការជួបជុំជាលក្ខណៈគ្រួសារ មិត្តភក្តិ និងគូស្នេហ៍។
ដើម្បីបង្កើនបទពិសោធន៍ នៃការរស់នៅឱ្យកាន់តែស៊ីវិល័យ និងឆ្លើយតបទៅនឹងតម្រូវការផ្នែក Fashion និង Lifestyle ឱ្យកាន់តែពេញលេញ កោះនរាបាននាំយកវត្តមានរបស់ក្រុមហ៊ុន Zando Group ដែលជាក្រុមហ៊ុនលក់រាយ សម្លៀកបំពាក់ឈានមុខគេ និងពេញនិយមបំផុតមួយនៅប្រទេសកម្ពុជា។
ការសហការគ្នានេះ រួមមានការនាំយកនូវម៉ាកយីហោល្បីៗ ដូចជា ZANDO, TEN11, GATONI, ROUTINE, 361°, SISBURMA, HYGGE ZONE និង Zando Home ព្រមទាំងប្រេនថ្មីៗ ជាច្រើនទៀតនាពេលអនាគត ដែលពេញនិយមបំផុត ក្នុងស្រទាប់យុវវ័យ និង GenZ។
បន្ទាប់ពីបានពិភាក្សាយ៉ាងហ្មត់ចត់ អស់រយៈពេលជាច្រើនខែ សមិទ្ធផលនេះ បានលេចរូបរាងឡើងជាផ្លូវការ តាមរយៈពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ ដែល Zando នឹងនាំមកនូវបណ្តុំផលិតផលFashion និង Lifestyle ចុងក្រោយគេបង្អស់ ទាំងសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងតុបតែង ជាច្រើនជម្រើស ដើម្បីបម្រើជូនអតិថិជននៅកោះនរាដោយផ្ទាល់។

សម្រាប់អតិថិជន នឹងទទួលបាននូវបទពិសោធន៍ កាន់តែពិសេសនៅ កោះនរា ដែលជា «One-Stop Destination» ដែលរួមបញ្ចូលទាំងកន្លែងបរិភោគអាហារ ការកម្សាន្ត និងការShopping ក្នុងទីតាំងតែមួយ។
ជាក់ស្តែង នាពេលនេះ កោះនរា មិនត្រឹមតែជាឋានសួគ៌នៃអាហារ ភេសជ្ជៈ ការថតរូប និងការជិះទូកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាមជ្ឈមណ្ឌល Fashion និង Lifestyle ដ៏ទាន់សម័យ តាមរយៈវត្តមានរបស់ Zando Group ដែលនាំមកនូវម៉ាកយីហោល្បីៗ និង Concept បែបថ្មីៗបន្ថែមទៀត ដើម្បីបង្កើតបទពិសោធន៍ ដើរទិញទំនិញឱ្យកាន់តែងាយស្រួល កាន់តែរីករាយ និងកាន់តែពេញលេញជូនដល់អតិថិជនគ្រប់រូប។
វត្តមានដ៏ថ្មីសន្លាងនេះ នឹងអង្រួនចិត្តអតិថិជនឱ្យមកកម្សាន្តម្តងហើយ ចង់ត្រឡប់មកម្តងទៀត។ ជាមួយគ្នានេះ ការសហការនេះក៏នឹងជួយពង្រឹងឱ្យកោះនរាកាន់តែមានភាពរស់រវើក ទាក់ទាញចរន្តអតិថិជនបន្ថែម ព្រមទាំងជំរុញឱ្យសកម្មភាពពាណិជ្ជកម្ម ក្នុងតំបន់កាន់តែមមាញឹក និងកាន់តែសកម្ម។
ឆ្លៀតក្នុងឱកាសនេះ កោះនរាក៏លើកទឹកចិត្តដល់អតិថិជន ឬអ្នកវិនិយោគ ដែលមានបំណងចង់បើកជា មជ្ឈមណ្ឌលកីឡា (Sport Centre) ឬកន្លែងហាត់ប្រាណ (Gym) ដើម្បីមកបំពេញតម្រូវការបន្ថែមផ្នែកសុខភាពនៅ កោះនរា លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកជួល តាមរយៈលេខទូរស័ព្ទ៖ 092 633 639 / 093 633 639៕







