ដោយ: សហសេវិក
អន្តរជាតិ: សារព័ត៌មានជប៉ុន Kyodo News បានរាយការណ៍ថា តម្លៃខុនដូថ្មីជាមធ្យមនៅកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនក្នុងខែមេសាបានកើនឡើង ៣៨,៩ ភាគរយធៀបនឹងឆ្នាំមុន ដល់ ១២៤,៩៨ លានយ៉េន (ប្រហែល ៧៨៦.០០០ ដុល្លារអាមេរិក)។
សេចក្តីរាយការណ៍នេះបានដកស្រង់ការវាយតម្លៃរបស់វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យថា ការកើនឡើងនៃតម្លៃខុនដូនៅសង្កាត់ចំនួន ២៣ ដែលមានប្រជាជនរស់នៅច្រើនរបស់ទីក្រុងតូក្យូ បានឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំមុន និងការកើនឡើងនៃថ្លៃដើមសំណង់។
ទន្ទឹមនឹងនេះ តម្លៃខុនដូជាមធ្យមនៅតាមខេត្តជុំវិញរដ្ឋធានីចំនួន៣ រួមមានខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba បានកើនឡើង ២៤,៨ ភាគរយបើធៀបនឹងឆ្នាំមុន ដល់ ៨៧,៣៦ លានយ៉េន ប៉ុន្តែបានធ្លាក់ចុះក្រោម ១០០ លានយ៉េនជាលើកដំបូងក្នុងរយៈពេល៣ខែ។
ចំនួនខុនដូថ្មី ដែលត្រូវបានចុះបញ្ជីសម្រាប់ដាក់លក់នៅទីក្រុងតូក្យូ និងបណ្តាខេត្តជុំវិញបានកើនឡើង១៥,៦ភាគរយដល់ចំនួន១.១៦៣យូនីត។
ក្រុមអ្នកជំនាញបានលើកឡើងថា អតិថិជន “កំពុងចំណាយពេលច្រើនដើម្បីពិចារណាទិញខុនដូ” ដោយសារហេតុផលដូចជា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៃប្រទេសជប៉ុន (BoJ)៕ប្រភព: Xinhua៕








