តំបន់​សេដ្ឋ​កិច្ច​ពិសេស​មួយ​នៅ​ក្រុង​បាវិត​បាន​ស្វាគមន៍​​គម្រោង​វិនិយោគ​ចំនួន​២​

ចែករំលែក

ដោយៈ ចំណាន

    ស្វាយរៀងៈ ខេត្តស្វាយរៀងបានស្វាគមន៍ ក្រុមហ៊ុនធំៗចំនួនពីររបស់ចិន ក្នុងការដាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ។

គំរោងវិនិយោគនព បានបង្ហាញនូវការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ត។

ការបង្ហាញចំណាប់អារម្មណ៍វិនិយោគ ក្នុងខេត្តស្វាយរៀងនេះ ធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចការងារនៅខេត្តសានដុង និងនៅក្រុងZibo នៃសាធាររដ្ឋប្រជាមានិតប្រទេសចិន ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភាឆ្នាំ២០២៦នេះ។ លោកប៉េង ពោធិ៍សា បានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន ចូលរួមកម្មវិធី “Shandong International Friendship Cities Cooperation and Exchange Week and 7th China-CEEC Local Leaders’ Meeting) និងកម្មវិធីវេទិការពិភាក្សារវាងថ្នាក់ដឹកនាំខេត្ត ក្រុងសម្ព័ន្ធមិត្តនៅទីក្រុងជីណាន (Jinan)ខេត្តសានទុង (Shandong)។

ទន្ទឹមគ្នានេះ លោកបានជួបប្រជុំជាមួយថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានានៅក្រោមប្រធានបទ “Meet you in Zibo”និងធ្វើបទបង្ហាញស្តីពី សក្តានុពលរបស់ខេត្តស្វាយរៀង ដើម្បីទាក់ទាញអ្នកវិនិយោគ ននិងចូលរួមជំនួបពិភាក្សាការងារ ជាមួយអ្នកវិនិយោគនៅខេត្តសានដុង។

លោកប៉េង ពោធិ៍សា បានថ្លែងនូវក្តីរីករាយ ដែលបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំខេត្តសានដុង និងដៃគូវិនិយោគនានា ដែលមានចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ជាពិសេសខេត្តស្វាយរៀង។

លោកបានបន្ថែមថា រដ្ឋបាលខេត្តសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនចំនួនពីរ ដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ។ ទាំងនេះបានស្តែងឱ្យឃើញ បានកាន់តែច្បាស់នូវការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលជាការបោះជំហានទៅមុខមួយទៀតក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ត។

ក្រុមហ៊ុនទាំងពីរ ដែលបានសម្រេចដាក់ទុនវិនិយោគ នៅក្នុងតំបន់ឈីលូ រួមមាន ១-Shanghai Qixiang New Materials Technology Co.,Ltd. ២Runze Packaging Materials Co,.Ltd. ជាក្រុមហ៊ុនផលិតវត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ ទៅដល់រោងចក្រផលិតសំបកកង់ឡាន៕


ចែករំលែក