ដោយៈ ម៉ានីន
សៀមរាបៈ បោះជំហានមួយៗលើផ្លូវក្រឡាចក្រត្រង់ នៃថ្មភក់ឆ្ពោះទៅកាន់ប្រាង្គអង្កឬអច្ឆរិយៈ អ្នកអាចស្រម៉ៃនឹកដល់អតីតកាលដ៏រ៉ុងរឿងនៃអាណាចក្រ ដែលបាត់បង់ទៅរយរយឆ្នាំមកនេះ។
ប៉ុន្តែនៅលើដងផ្លូវ សម្លេងតុក តុក ស៊ីភ្លេយានយន្ត និងសម្លេងអ៊ូរអរនៃភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ គេហាក់បានឃើញនូវការផ្សារភ្ជាប់អតីតកាល និងសហសម័យដ៏រសរវើកមួយ។
ភាពអស្ចារ្យនៃរមណីយដ្ឋាន និងតំបន់ទេសចរណ៍អង្គរនៅសៀមរាបសព្វថ្ងៃនេះ មិនមែនគ្រាន់តែជាប្រាសាទទៀតទេ។ វាកំពុងក្លាយជាល្បាយនៃបេតិកភណ្ឌ រមណីយដ្ឋានប្រណីត និងបទពិសោធន៍ទេសចរណ៍ទំនើប។
១. បេតិកភណ្ឌអង្គរដ៏ល្បីល្បាញលើពិភពលោក
ចំណុចខ្លាំងបំផុតនៅតែជាអង្គរវត្ត គឺវិមានប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក និងជាតំបន់យូណេស្កូ។ ព្រះអាទិត្យរះ ស្ថាបត្យកម្មខ្មែរ និងរឿងរ៉ាវអាណាចក្របុរាណ ទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកពីជុំវិញពិភពលោក។
២. រមណីយដ្ឋានរចនាបថខ្មែរប្រណីត
រមណីយដ្ឋានជាច្រើន ត្រូវបានរចនាឡើងជាមួយនឹងវប្បធម៌ខ្មែរ សួនច្បារ ស្ប៉ា និងបរិស្ថានស្ងប់ស្ងាត់។ រមណីយដ្ឋានដូចជា Angkor Palace Resort & Spa និង Sofitel Angkor Phokeethra Golf & Spa Resort រួមបញ្ចូលគ្នានូវភាពប្រណីត ជាមួយនឹងអត្តសញ្ញាណប្រពៃណីខ្មែរ ដែលអ្នកទេសចរចូលចិត្តជាពិសេស លើសួនច្បារត្រូពិច
ស្ថាបត្យកម្មខ្មែរ អាងហែលទឹកធំៗ ស្ប៉ា និងសុខុមាលភា។បរិយាកាសស្ងប់ស្ងាត់ក្បែរប្រាសាទ។
៣. បទពិសោធន៍ទេសចរណ៍ថ្មីៗ
ទីក្រុងសៀមរាប កំពុងបន្ថែមកន្លែងទាក់ទាញទំនើបៗ មិនមែនគ្រាន់តែប្រាសាទទេ ប៉ុន្តែវាមានសកម្មភាពជាច្រើនដូចជា កង់ Ferris យក្ស Angkor Eye ដែលមានទេសភាពទីក្រុង និងប្រាសាទ 360ឌឺក្រេ។ បទពិសោធន៍វប្បធម៌ឌីជីថល “Immersive Angkor” ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ២០២៦។
ផ្សំ និងច្របាច់បញ្ចូលគ្នានូវទេសចរណ៍សុខុមាលភាពប្រណីត និងភូមិវប្បធម៌ ក៏បានផ្តល់នូវបទពិសោធន៍សិល្បៈ និងមរតកអរិយធ៌ម ដែលបានបាត់បង់ទៅ។ អរិយធ៌មនេះ ជួយអ្នកទេសចរស្នាក់នៅបានយូរជាងការទៅទស្សនាត្រឹមតែ១ ទៅ២ថ្ងៃប៉ុណ្ណោះ។

៤. អាកាសយានដ្ឋានថ្មីជំរុញទេសចរណ៍
អាកាសយានដ្ឋានអន្តរជាតិសៀមរាប- អង្គរថ្មី កំពុងជួយវិស័យទេសចរណ៍ឱ្យរីកចម្រើន ជាមួយនឹងជើងហោះហើរអន្តរជាតិកាន់តែច្រើននិងសមត្ថភាពធំជាងមុន។
អាកាសយានដ្ឋាន ដែលចំណាយធំលើសផែនការនេះ បានធ្វើអោយប្រសើរឡើង ការតភ្ជាប់ពីតំបន់អាស៊ាន និងចិន ទេសចរណ៍ប្រណីត។ ការវិនិយោគសណ្ឋាគារ និងការរៀបចំសន្និសីទអន្តរជាតិ។
៥. គោលដៅរ៉ូមែនទិក និងវប្បធម៌
ថ្មីៗនេះ អង្គរបានក្លាយជាកន្លែងពេញនិយមយ៉ាងខ្លាំង សម្រាប់សំណើរៀបការ ទេសចរណ៍ក្រេបទឹកឃ្មុំ ការថតរូបប្រណីត ការធ្វើដំណើរខាងវិញ្ញាណ និងសុខុមាលភាព។
ប្រព័ន្ធផ្សព្វផ្សាយសង្គម បានធ្វើឱ្យអង្គរកាន់តែល្បីល្បាញទូទាំងពិភពលោក។
៦. សក្តានុពលនាពេលអនាគត
អ្នកជំនាញ និងអ្នកធ្វើដំណើរកាន់តែច្រើនឡើងៗ មើលឃើញថា សៀមរាបកំពុងវិវត្តន៍ពី “ទស្សនាប្រាសាទ រួចចាកចេញ” ទៅជាទេសចរណ៍សុខុមាលភាព ការធ្វើដំណើរយឺតៗបែបប្រណីត គោលដៅវប្បធម៌ ទេសចរណ៍គ្រួសារ ទេសចរណ៍ធម្មជាតិ ស្របពេលនិន្នាការនេះកំពុងកើនឡើងបន្ទាប់ពីជំងឺរាតត្បាត។
អរិយធម៌ខ្មែរបុរាណ ដែលបន្សល់នួវរូបសំណាកឆ្លាក់ជាប់ជញ្ជាំង របាំក្បាច់បុរាណ អូចជា របាំអប្សរ៉ា និងរមណីយដ្ឋាបែបច្នៃប្រឌិតជាច្រើនទៀត កំពុងងរួមផ្សំទីក្រុងនេះ ជាមួយនឹងទេសចរណ៍ទំនើបបែបប្រណីត និងប្រវត្តិសាស្រ្តនៃអតីតកាលដ៏ចែងចាំង។
ទីក្រុងនេះ ជាកន្លែងកម្រ នៅក្នុងតំបន់អាស៊ាន ដែលអាចរួមបញ្ចូលគ្នា អច្ឆរិយៈអាយុ១០០០ឆ្នាំ រមណីយដ្ឋានប្រណីត វប្បធម៌រឹងមាំ ការធ្វើដំណើរក្នុងតម្លៃសមរម្យ អាកាសយានដ្ឋានទំនើបបរិយាកាសសន្តិភាព។ នៅក្នុងគោលដៅតែមួយដូចជាសៀមរាប៕







