តើ​ការ​សាង​សង់​ពុទ្ធ​បដិមា​កំពស់​១០៨​ម៉ែត្រ​លើ​កំពូល​ភ្នំ​បូក​គោ​សម្រេច​បាន​វឌ្ឍន​ភាព​ដល់​ណា​ហើយ​?​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

    កំពតៈ រហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ សម្រេចបានសមិទ្ធិផលច្រើនគួរឲ្យកត់សម្គាល់ហើយ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុនសុខាបានបង្ហាញថា បច្ចុប្បន្នដំណើរការសាងសង់កំពុង បន្តយ៉ាងសកម្មលើផ្នែក “តួព្រះកាយ” របស់ព្រះអង្គ។

នៅក្នុងរូបភាពខាងក្រោមនេះ រូបរាង “ព្រះភ្នែន” របស់ព្រះអង្គ បានលេចចេញជារូបរាងជាបណ្ដើរៗ ដែលបង្ហាញពីវឌ្ឍនភាពដ៏គួរឱ្យរំភើបនៃគម្រោងសាងសង់ដ៏អស្ចារ្យនេះ។

ក្រុមហ៊ុនសុខា នៅតែបន្តអនុញ្ញាតឲ្យពុទ្ធបរិស័ទ ដែលមានសទ្ធាអាចចូលរួមភ្ជាប់និស្ស័យ និងចូលរួមចំណែកក្នុងគម្រោងប្រវត្តិសាស្ត្រនៃការសាងសង់ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ ម៉ែត្រ លើខ្នងភ្នំបូកគោបានដដែលផងដែរ។

លើសពីនេះ ក្រុមហ៊ុនក៏បាននិងកំពុង បន្តសាងសងើផ្លូវតភ្ជាប់ពីកំពូលភ្នំនេះ នៅចំណុចវាលស្រែ៥០០ ទៅកាន់ផ្លូវជាតិលេខ៤យ៉ាងសកម្មផងដែរ ដែលគេរំពឹងថា ផ្លូវនេះនឹងសាងសង់រួចដំណាលគ្នានឹង ពុទ្ធបដិមាដ៏ខ្ពស់នេះ៕


ចែករំលែក