ដោយៈ ចំណាន
ភ្នំពេញៈ នៅក្នុងយុទ្ធសាស្ត្រជោគជ័យធម្មតា ខណៈទីផ្សារកំពុងមានភាពមិនច្បាស់លាស់ ហានិភ័យពិតមានច្ពស់សម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។
តើអ្នកវិនិយោគគួរផ្តោតលើអចលនទ្រព្យបែបណា ប្រសិនជាមានលុយចាប់ពី១លានដុល្លារឡើងទៅ? ការសិក្សានិងវិភាគបានបង្ហាញថា វិនិយោគិនដែលមានប្រាក់ ចាប់ពី៥០០,០០០ដុល្លារ ដល់១លានដុល្លារអាចពិចារណា លើសូចនាករមួយចំនួនដូចជា ទី១ទិញដី ឬអចលនទ្រព្យដែលមានការបញ្ចុះតម្លៃ។
ទី២. ជួសជុល ឬអភិវឌ្ឍវាទៅជាទ្រព្យសកម្មសម្រាប់ជួល។ ទី៣. បង្កើតផលចំណេញត្រលប់ពីការជួលប្រចាំឆ្នាំ ក្នុងចន្លោះពី៦ទៅ១០ភាគរយ។ ទី៤. រង់ចាំវដ្តសេដ្ឋកិច្ចបន្ទាប់ ដើម្បីនាំមកនូវការកើនឡើងនៃដើមទុន។
យោងតាមប្រវត្តិសាស្ត្រ ទ្រព្យសម្បត្តិអចលនទ្រព្យដ៏ធំបំផុតច្រើនតែត្រូវបានបង្កើតឡើងដោយវិនិយោគិន ដែលទិញក្នុងអំឡុងពេលដ៏លំបាក ហើយរក្សាទុករហូតដល់ទីផ្សារងើបឡើងវិញ មិនមែនដោយការទិញនៅចំណុចកំពូលនៃការរីកចម្រើននោះទេ៕







