តើ​អ្នក​វិនិយោគ​ដែល​មាន​ទំហំ​ទុន​ចន្លោះ​ពី​៥០​ម៉ឺន​ទៅ​១លាន​ដុល្លារ​គួរ​វិនិយោគ​លើ​អចលនទ្រព្យ​ប្រភេទ​ណា​ក្នុង​បរិបទ​បច្ចុប្បន្ន​?

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ នៅក្នុងយុទ្ធសាស្ត្រជោគជ័យធម្មតា ខណៈទីផ្សារកំពុងមានភាពមិនច្បាស់លាស់ ហានិភ័យពិតមានច្ពស់សម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។

តើអ្នកវិនិយោគគួរផ្តោតលើអចលនទ្រព្យបែបណា ប្រសិនជាមានលុយចាប់ពី១លានដុល្លារឡើងទៅ? ការសិក្សានិងវិភាគបានបង្ហាញថា  វិនិយោគិនដែលមានប្រាក់ ចាប់ពី៥០០,០០០ដុល្លារ ដល់១លានដុល្លារអាចពិចារណា លើសូចនាករមួយចំនួនដូចជា ទី១ទិញដី ឬអចលនទ្រព្យដែលមានការបញ្ចុះតម្លៃ។

ទី២. ជួសជុល ឬអភិវឌ្ឍវាទៅជាទ្រព្យសកម្មសម្រាប់ជួល។ ទី៣. បង្កើតផលចំណេញត្រលប់ពីការជួលប្រចាំឆ្នាំ ក្នុងចន្លោះពី៦ទៅ១០ភាគរយ។ ទី៤. រង់ចាំវដ្តសេដ្ឋកិច្ចបន្ទាប់ ដើម្បីនាំមកនូវការកើនឡើងនៃដើមទុន។

យោងតាមប្រវត្តិសាស្ត្រ ទ្រព្យសម្បត្តិអចលនទ្រព្យដ៏ធំបំផុតច្រើនតែត្រូវបានបង្កើតឡើងដោយវិនិយោគិន ដែលទិញក្នុងអំឡុងពេលដ៏លំបាក ហើយរក្សាទុករហូតដល់ទីផ្សារងើបឡើងវិញ មិនមែនដោយការទិញនៅចំណុចកំពូលនៃការរីកចម្រើននោះទេ៕

 


ចែករំលែក