អាជ្ញាធរ​នាំ​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់​អរិយធម៌​​ជាតិ​ដែល​បាន​បាត់​បង់​

ចែករំលែក

ដោយៈ ម៉ាណា

    ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារ រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងសហគមន៍ក្នុងភូមិកោះកេរ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

កម្មវីធីអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស និងប្រជាជនក្នុងភូមិកោះកេរនេះ មានអ្នកចូលរួមសរុបចំនួន៥៦នាក់ នៅក្នុងរមណីយដ្ឋាកោះកេរ ក្នុងគោលបំណងផ្តល់ចំណេះដឹង ដល់ពួកគាត់អំពី ប្រវត្តិសាស្ត្រនៃអតីតរាជធានីបុរាណ កត្តានាំដល់ការខូចខាតប្រាសាទ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការអភិរក្សនិងជួសជុលប្រាសាទ និងបណ្តុះសា្មរតីឱ្យពួកគាត់ ចេះស្រឡាញ់ប្រាសាទបុរាណខ្មែរ និងចូលរួមថែរក្សាទាំងអស់គ្នា។

នៅក្នុងកម្មវិធីអប់រំនេះ ក្រុមការងារក៏បានលើកយកគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ដែលគាំទ្រថវិកាដោយអង្គការអាលីប(ALIPH) នៃប្រទេសស្វីស មកពន្យល់ដល់អ្នកចូលរួមផងដែរ ដោ​យបង្ហាញពីស្ថានភាពប្រាសាទនៅមុន និងក្រោយការជួសជុល បច្ចេក​ទេសជួសជុលប្រាសាទបុរាណ និងឱ្យសិស្សានុសិស្សរៀនផាត់ពណ៌លើគំនូប្រាសាទក្រហម។

បន្ថែមពីនេះ ក្រុមការងារក៏បានបង្ហាញរូបប្រតិមាព្រះឥសូរាំ ក្រោ​យការជួសជុលដោយជោគជ័យ ដោយសាលាបារាំងចុងបូព៌ានៅខេត្តសៀមរាប៕


ចែករំលែក