ដោយ វល័ក្ខ
ភ្នំពេញ៖ ថ្មីៗនេះទូរទស្សន៍ដ៏ល្បីរបស់អាមេរិក CNN នៅក្នុងកម្មវិធីទេសចរណ៍របស់ខ្លួនបានចុះផ្សាយថា មានកោះចំនួន ៧នៅកម្ពុជាទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងខ្លាំង ដោយកោះទាំង៧នោះ វាហាក់ដូចជាឋានសួគ៌សម្រាប់មនុស្សលោក។
១) កោះរ៉ុង – ល្អបំផុតសម្រាប់ការជប់លៀង និងជួបជុំក្នុង
-->

ពេលកន្លងផុតមិនយូរប៉ុន្មាននោះឡើយ កោះរ៉ុងមានតែបឹងហ្គាឡូបែបសាមញ្ញដែលស្ថិតនៅក្នុងព្រៃក្រាស់ និងមានចម្ងាយឆ្ងាយ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះកោះដែលធ្លាប់តែស្ងាត់បានកែប្រែមុខមាត់របស់ខ្លួន ដោយមានការកសាងរីសត និងកន្លែងកំសាន្តជាច្រើនដើម្បីបម្រើដល់ភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនដែលនិយមមកទស្សនាទីនេះ។ សម្រាប់ការកំសាន្តបែបជាក្រុមជាមួយមិត្តភក្តិ និងក្រុមគ្រួសារគេនិយមជ្រើសរើសកោះរ៉ុង។
២) កោះរ៉ុងសន្លឹម – ល្អបំមផុតសម្រាប់ការសម្រាកលំហែកាយ

កោះនេះជាកោះមួយដ៏ស្រស់ស្អាតនិងមានទីតាំងស្ថិតនៅលើបន្ទាត់តែមួយជាមួយកោះរ៉ុង។ នៅលើកោះនេះមានភាពស្ងប់ស្ងាត់ ហើយមានរីសតជាច្រើនដែលពោរពេញទៅដោយការតុបតែងប្រកបដោយភាពទាក់ទាញ។
នៅលើកោះនេះមានភូមិនេសាទមួយដែលគេហៅថា ម្ភៃបី ដែលនៅលើភូមិនេះមានកន្លែងស្នាក់នៅសម្រាប់ភ្ងៀវជាមួយតម្លៃយ៉ាងសមរម្យបំផុត។ អ្វីដែលត្រូវដឹងគឺនៅលើកោះនេះមិនសូវអ្វីដែលអ្នកអាចធ្វើបានទេ នេះជាហេតុផលដែលកោះនេះសមស្របសម្រាប់ការសម្រាកលំហែ។
៣) កោះសង្សារ – ជាកោះដែលពោរពេញទៅដោយភាពប្រណិត

កោះសង្សារជាកោះមួយដែលមានការរៀបចំទេសភាពបានយ៉ាងស្អាត។ ប្រសិនអ្នកមានគូរសង្សារ អាចចំណាយពេលនៅទីនោះបានយ៉ាងផ្អែមល្ហែមឲ្យសមទៅនឹងឈ្មោះនៃកោះនេះ។ ចំណែកតម្លៃវិញក៏មិនថោកប៉ុន្មានដែរ គឺរីសតនៅទីនោះអាចមានតម្លៃរហូតទៅដល់ ៣០០០ ដុល្លាក្នុងមួយយប់។
ប៉ុន្តែបើគិតឲ្យបានស៊ីជម្រៅទៅតម្លៃប៉ុណ្ណឹងគឺវាសមហេតុផលណាស់ចំពោះសេវាកម្ម និងការផ្ដល់ជូននៅទីនោះ។
៤) កោះថ្មី – ជាកោះដែលល្អសម្រាប់ការទស្សនាធម្មជាតិ

កោះនេះមានប្រមូលផ្ដុំទៅដោយសត្វបក្សី ល្មូន និង សត្វជាច្រើនប្រភេទផ្សេងៗទៀត។ អ្នកទស្សនាដែលបានមកដល់ទីនេះហើយតែងតែចាប់អាម្មណ៍ទៅលើការដើរគយគន់សម្រស់យ៉ាងស្រស់បំព្រងនៅទីនេះ។ ចំណែកការស្នាក់នៅលើកោះនេះវិញគឺមានតែបឹងហ្គាឡូតែមួយគត់ហើយមានបន្ទប់ប្រមាណ ៧ តែប៉ុណ្ណោះ។
៥) កោះតាគៀវ – ជាកន្លែងសម្រាកលំហែកាយបែបចង់ដេកអង្រឹងលេង

កោះនេះមិនសូវមានអ្វីដែលគួរឲ្យទាក់ទាញ និងមិនសូវមានអ្នទស្សនាប៉ុន្មានទេ។ វាមានសកម្មភាពមួយចំនួនដែលអាចឲ្យអ្នកទស្សនាទីនេះធ្វើបានដែលមានដូចជា ការលេងលើឆ្នេរខ្សាច់ ការដើរព្រៃ និង មុជទឹកលេង។ នៅលើកោះនេះមានម៉ាស៊ីនភ្លើងសម្រាប់បំភ្លឺប៉ុន្តែបន្ទាប់ពីព្រះអាទិត្យលិចបាត់ទៅនៅលើកោះនេះពោរពេញទៅដោយភាពងងឹត។ នៅទីនេះមិនអនុញ្ញាតឲ្យធ្វើការបោះជំរុំដោយសេរីនោះឡើយ លោកអ្នកអាចជួលតង់ ឬ អង្រឹងសម្រាប់សម្រាកក្រោមពន្លឺដួងចន្ទនាពេលរាត្រីបាន។
៦) កោះតាង – ជាទីតាំងល្អសម្រាប់ការមុជទឹក

កោះនេះធ្លាប់ជាទីតាំងដែលទ៧ពអាមេរិក និងខ្មែរក្រហមប៉ះទង្គិចគ្នា។ ក្រោយពីការអភិឌ្ឍន៍កោះនេះមានសម្រស់យ៉ាងស្រស់ស្អាត ជាពិសេសនោះគឺជីវចម្រុះនៅក្នុងបាតសមុទ្ររស់នៅតពូជ ដោយមិនមានការរំខានអ្វីឡើយ។ នេះជាហេតុធ្វើឲ្យកោះនេះមានលក្ខណៈពិសេសសម្រាប់ការមុជទឹក និងគយគន់សម្រស់បាតសមុទ្រ។
៧) កោះទទឹង – ជាកោះដែលអាចឲ្យអ្នកជៀសផុតពីទម្លាប់ប្រចាំថ្ងៃ

អ្នកតែងតែប្រើប្រាស់ទូរស័ព្ទ និង អ៊ីនធឺណែតជាប្រចាំប៉ុន្តែពេលអ្នកមកដល់ទីនេះវានឹងអាចផ្លាស់ប្តូរ។ នៅលើកោះនេះមានរីសតតែមួយប៉ុណ្ណោះដែលបម្រើសេវាកម្មស្នាក់នៅ ហើយវាក៏មិនមានអគ្គិសនីសម្រាប់ប្រើនោះឡើយដូច្នេះអ្នកអាចប្រើពេលវេលាសម្រាកលើកោះនេះដោយភាពរីករាយ៕