រដ្ឋបាលរាជធានី​នឹង​ប្រើប្រាស់​ដី​អំណោយ​ជនជាតិជប៉ុន​ជា​សួន​សាធារណៈ​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ លោកឃួង​ ស្រេង​ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី​ ដែលជាអំណោយរបស់ជនជាតិជប៉ុន​ ដែលមានភូមិសាស្រ្តនៅភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ទីតាំងដី​ដែលមានទំហំជាង៣ហិកតា​ និងជាអំណោយរបស់ជនជាតិជប៉ុននេះ​ រដ្ឋបាលរាជធានីភ្នំពេញនឹងដាំដើមឈើបន្ថែមជាច្រើន​ ក្នុងគោលបំណងរៀបចំជាសួនសាធារណៈ​ អាចឱ្យបង ប្អូនប្រជាពលរដ្ឋដើរលំហែកម្សាន្ត​ និងហាត់ប្រាណ​បាន​ ដើម្បីលើកកកំពស់សុខុមាលភាព​ប្រជាពលរដ្ឋ ស្របទៅតាមការចង់បានរបស់ម្ចាស់អំណោយ៕


ចែករំលែក