ដោយៈ ម៉ាណា
ភ្នំពេញៈ អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី ដែលជាអំណោយរបស់ជនជាតិជប៉ុន ដែលមានភូមិសាស្រ្តនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទីតាំងដីដែលមានទំហំជាង៣ហិកតា និងជាអំណោយរបស់ជនជាតិជប៉ុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងដាំដើមឈើបន្ថែមជាច្រើន ក្នុងគោលបំណងរៀបចំជាសួនសាធារណៈ អាចឱ្យបង ប្អូនប្រជាពលរដ្ឋដើរលំហែកម្សាន្ត និងហាត់ប្រាណបាន ដើម្បីលើកកកំពស់សុខុមាលភាពប្រជាពលរដ្ឋ ស្របទៅតាមការចង់បានរបស់ម្ចាស់អំណោយ៕







