ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​អារ៉ាប៊ីសាអូឌីត ​ស្វែង​រក​អ្នក​វិនិយោគ​លើ​ពហុកីឡដ្ឋាន​យក្ស​សម្រាប់​រៀប​ចំ​ព្រឹត្តិការណ៍​ World Cup

ចែករំលែក

 

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមប្រភពព័ត៌មានពី Reuters បានឱ្យដឹងថា ក្រុមហ៊ុន ROSHN Group របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត កំពុងស្វែងរកវិនិយោគិនឯកជនសម្រាប់ពហុកីឡដ្ឋាន Aramco ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤។

ក្រុមហ៊ុន ROSHN ត្រូវបានគេរាយការណ៍ថា បានជួលក្រុមហ៊ុន JPMorgan ដើម្បីជួយស្វែងរកសម្រាប់ពហុកីឡដ្ឋានដែលមានកៅអីចំនួន ៤៧.០០០។

ការណ៍នេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន ROSHN រៃអង្គាសមូលនិធិថ្មី និងប្រើប្រាស់ដើមទុនផ្ទាល់ខ្លួនសម្រាប់គម្រោងផ្សេងទៀតក្រោមចក្ខុវិស័យឆ្នាំ២០៣០ ដែលជាផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចចេញពីវិស័យប្រេង។

ពហុកីឡដ្ឋាននេះ នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ROSHN និងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Saudi Aramco ក្រោមកិច្ចព្រមព្រៀងសម្បទានរយៈពេល២៥ឆ្នាំ។

ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកីឡា មុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣៤ រួមទាំងការសាងសង់ ឬជួសជុលពហុកីឡដ្ឋានចំនួន ១៥ និងទីលានហ្វឹកហាត់ចំនួន ១៣២។

ទោះជាយ៉ាងណា ការធ្លាក់ចុះនៃប្រាក់ចំណូលប្រេង សម្ពាធថវិកា និងការពន្យារពេលចំពោះគម្រោងធំៗ បានជំរុញឱ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតងាកទៅរកការវិនិយោគឯកជន៕ប្រភព:Reuters៕


ចែករំលែក