ដោយៈ ម៉ាណា
សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ រួមជាមួយលោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពិភាក្សាលើការរៀបចំ សមត្ថភាពរៀបចំស្រុកបន្ទាយស្រីជាទីក្រុងទេសចរណ៍ទេសចរណ៍គ្មានផ្សែងបារី”។
កិច្ចប្រជុំនព មានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលឃុំទាំង៥ ការិយាល័យចំណុះស្រុក អធិការដ្ឋាននគរបាលស្រុក នាយប៉ុស្តិ៍ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍សរុបប្រមាណ១០០នាក់។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗរួមមាន៖ ពង្រឹងការយល់ដឹង អំពីផលប៉ះពាល់នៃផ្សែងបារី ពង្រឹងការយល់ដឹងអំពីគោលនយោបាយ ទីក្រុងទេសចរណ៍គ្មានផ្សែងបារី បង្កើនសមត្ថភាពអនុវត្តរបស់មន្ត្រីរដ្ឋបាលស្រុក ឃុំ កងកម្លាំងនគរបាល និងភាគីពាក់ព័ន្ធ លើកទឹកចិត្តឱ្យអាជីវកម្មទេសចរណ៍ ចូលរួមបង្កើតបរិយាកាសស្អាត និងមានសុខភាពល្អ និងកសាងភាពជាដៃគូរវាងរដ្ឋ អាជីវករ និងសហគមន៍ ផ្លាស់ប្តូរបទពិសោធន៍។

សិក្ខាសាលានេះ បានបង្ហាញយ៉ាងច្បាស់អំពីការគាំទ្រ និងការរួមគ្នាកសាងបរិស្ថានគ្មានផ្សែងបារី នៅក្នុងស្រុកបន្ទាយស្រី ដើម្បីឈានឆ្ពោះទៅរកការរៀបចំស្រុកបន្ទាយស្រី របស់យើងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
សិក្ខាសាលានេះ ក៏បានរៀបចំជាកិច្ចពិភាក្សាជារួម Panel discussion ដែលមានអ្នកសម្របសម្រួល និងវាគ្មិនកិត្តិយសមកពីក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា មន្ទីរទេសចរណ៍ រដ្ឋបាលស្រុក អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ ដែលផ្តល់ឱកាសជូនអ្នកចូលរួម ទាំងអស់លើកជាសំណួរ ឬបទពិសោធន៍ដែលជួបប្រទះ មកដោះស្រាយនិងចែករំលែកផងដែរ៕








