ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើលទ្ធផលបឋម នៃការសិក្សាស្ដីពីការពិនិត្យឡើងវិញវិធីសាស្ត្រវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម (ESIA) សម្រាប់គម្រោងវិនិយោគរបស់ចិននៅកម្ពុជា និងការអភិវឌ្ឍសៀវភៅណែនាំស្ដីពីអភិបាលកិច្ច បរិស្ថាន សង្គម និងសារជីវកម្ម (ESG)។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋាន។
ក្រោមអធិបតីភាពរបស់ លោកជ្រិន សុខា អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ តំណាងក្រុមហ៊ុនវិនិយោគ និងអង្គការសង្គមស៊ីវិលផងដែរ។
សិក្ខាសាលានេះរៀបចំឡើង ដោយអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia)សហការជាមួយអង្គការGive to Nature និងទទួលបានការគាំទ្រពី PORTICUS ក្នុងគោលបំណងមួយចំនូនដូចជា ទី១ បង្ហាញពីការសិក្សាស្រាវជ្រាវឡើងវិញលើESIA នៃគម្រោងវិនិយោគសំខាន់ៗដោយវិនិយោគិនចិន ជាពិសេសលើគម្រោងចំនួន៣ រួមមាន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គម្រោងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ និងគម្រោងវារីអគ្គិសនីសេសានក្រោម ទី២ ប្រមូលធាតុចូល និងពិគ្រោះយោបល់លើសេចក្តីព្រាង “សៀវភៅណែនាំស្ដីពីការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងគោលការណ៍ ESG។
ទី៣ លើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព ភាពទទួលខុសត្រូវ តម្លាភាព និងកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន-សង្គម នៅកម្ពុជា។
ជាមួយគ្នានេះផងដែរ ការស្ទង់មតិរបស់អង្គការសង្គមស៊ីវិល បានបង្ហាញលទ្ធផលថា ប្រជាជនមានការគាំទ្រយ៉ាងខ្លាំងក្លា លើគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៕






