ការវិនិយោគលើអចលនទ្រព្យនៅតំបន់អឺរ៉ុបបានហក់ឡើងដល់ចំនួន៥៣ ពាន់លានអឺរ៉ូនៅក្នុងត្រីមាសទី២

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្រាវជ្រាវចុងក្រោយបំផុតរបស់ក្រុមហ៊ុន Savills ការវិនិយោគលើអចលនទ្រព្យនៅតំបន់អឺរ៉ុបត្រូវបានគេព្យាករថា បានហក់ឡើថដល់ចំនួន៥៣ពាន់លានអឺរ៉ូនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ កើនឡើង ៦ភាគរយធៀបនឹងឆ្នាំមុន។

បើប្រៀបធៀបទៅនឹងឆមាសទីមួយកាលពីឆ្នាំមុន សកម្មភាពវិនិយោគនៅប្រទេសប៉ូឡូញ បានហក់ឡើង៩៥% និងហ្វាំងឡង់ ហក់ឡើង៩៤%។ ក្នុងចំណោមទីផ្សារអចលនទ្រព្យធំៗរបស់អឺរ៉ុប ប្រទេសស៊ុយអែត និងអេស្ប៉ាញមានភាពលេចធ្លោជាងគេ។

ការវិនិយោគលើលំនៅឋានសម្រាប់និស្សិត អាផាតមុិន ផ្ទះ(care homes) និងលំនៅឋានសម្រាប់មនុស្សចាស់ ត្រូវបានគេប៉ាន់ប្រមាណថា គ្របដណ្តប់ចំនួនជិត៣០ភាគរយនៃទំហំវិនិយោគសរុបរបស់តំបន់អឺរ៉ុប។

លោកស្រី Lydia Brissy អ្នកជំនាញរបស់ក្រុមហ៊ុន Savills អះអាងថា ទំហំកិច្ចព្រមព្រៀងវិនិយោគជាមធ្យមត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារការទិញយក (acquisitions) ក្នុងទំហំទឹកប្រាក់ច្រើន។

លោក James Burke អ្នកជំនាញមួយរូបទៀតនៅក្រុមហ៊ុន Savills បានមានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទាននៅតែមានយ៉ាងទូលំទូលាយសម្រាប់អចលនទ្រព្យដែលមានគុណភាពខ្ពស់នៅតំបន់អឺរ៉ុប។

ទោះជាយ៉ាងណា អ្នកផ្តល់ប្រាក់កម្ចី និងវិនិយោគិនកំពុងមានការប្រុងប្រយ័ត្នជាងមុន ដោយផ្តោតលើប្រាក់ចំណូលពីការជួលដែលមានស្ថេរភាព ទ្រព្យសកម្មដែលមានគុណភាពខ្ពស់ និងការកំណត់តម្លៃសមហេតុផល៕


ចែករំលែក