គម្រោង​សាងសង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គថ្មី​ និង​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​ផ្លូវជាតិលេខ១​ត្រូវ​បាន​ពិភាក្សា​លំអិត​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ និងអ្នកជំនាញជប៉ុននៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានបើកកិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ និងស្ពានឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំនេះដឹកនាំដោយ លោកគឹម ប៉ុណ្ណា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

កិច្ចប្រជុំបានផ្តោតទៅលើចំណុចសំខាន់មួយចំនួន ដូចជា៖ (១). ការបន្តពិនិត្យ និងសម្រេចលើវិសាលភាពនៃគម្រោង (Project Scope) រួមមានការសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងការលើកកម្ពស់ និងពង្រីកផ្លូវជាតិលេខ១ (២). ការជ្រើសរើសប្រភេទស្ពាន និងបច្ចេកទេសសាងសង់ (៣). ផែនការសកម្មភាព និងការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គម (EIA & RAP) និង (៤). យន្តការអនុវត្តគម្រោង និងការត្រៀមរៀបចំកិច្ចព្រមព្រៀង ឥណទានសម្បទាននាពេលខាងមុខ៕


ចែករំលែក