តម្លៃជួលអាផាតមុិនជាមធ្យមនៅសង្កាត់ Manhattan ហក់ឡើងដល់ ៥.០០០ ដុល្លារក្នុងមួយខែ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយសារប្រជាជនញូវយ៉កដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភភាគច្រើនកំពុងជ្រើសរើសជួលផ្ទះប្រណីតជំនួសឱ្យការទិញ។

នៅខែកក្កដា តម្លៃជួលអាផាតមុិនជាមធ្យមនៅសង្កាត់ Manhattan បានហក់ឡើងដល់ ៥.០០០ ដុល្លារក្នុងមួយខែ។ អ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភអាចមានលទ្ធភាពទិញផ្ទះថ្លៃៗបាន ប៉ុន្តែពួកគេជ្រើសរើសជួលព្រោះមានអាផាតមុិនលំដាប់ខ្ពស់តិចតួចណាស់សម្រាប់លក់។

មនុស្សមួយចំនួនស្ទាក់ស្ទើរក្នុងការទិញផងដែរ ដោយសារតែតម្លៃផ្ទះនៅសង្កាត់ Manhattan បានស្ថិតនៅទ្រឹង ឬធ្លាក់ចុះ ដែលធ្វើឱ្យការទិញមិនសូវទាក់ទាញជាការវិនិយោគ។

ចំនួនអាផាតមិននៅសង្កាត់ Manhattan ដែលជួលក្នុងតម្លៃលើសពី៥០.០០០ដុល្លារក្នុងមួយខែបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ខណៈដែលការជួលអាផាតមុិនដែលមានតម្លៃលើសពី១០០.០០០ដុល្លារក្នុងមួយខែបានកើនឡើង៧ដង។

ជាធម្មតា អាផាតមុិនទាំងនេះមិនត្រូវបានផ្សព្វផ្សាយដាក់លក់ជាសាធារណៈនោះទេ ហើយត្រូវបានដាក់លក់ជាលក្ខណៈឯកជនតាមរយៈឈ្មួញកណ្តាល៕


ចែករំលែក