ដោយៈ ចំណាន
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កាលពីសប្តាហ៍មុន បានប្រកាសដាក់ឲ្យប្រើប្រាស់“ថ្នាលបាយ័ន”។
កម្មវិធីនេះ ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលនឹងដើរតួជាបណ្តាញតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាន នៃក្រសួង-ស្ថាប័ននានា ឱ្យប្រទាក់ក្រឡាគ្នា កាត់បន្ថយពេលវេលា និងកសាងទំនុកចិត្តខ្ពស់លើការគ្រប់គ្រងឯកសារ។
ការដាក់ឱ្យប្រើប្រាស់ថ្នាលបាយ័ននេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល នៅគ្រប់សរសៃឈាមនៃរដ្ឋបាលសាធារណៈ។
ថ្នាលនេះ ឆ្ពោះទៅរកការកែទម្រង់រដ្ឋបាល សាធារណៈទំនើប ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមសហការគ្នាយ៉ាងជិតស្និត ស្អិតរមួតធ្វើការជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើតថ្នាលឌីជីថលថ្មីមួយ “ថ្នាលបាយ័ន” និងនិយាមនីតិប្រតិបត្តិ សម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់៕







