រដ្ឋាភិបាល​ដាក់​ឲ្យ​ប្រើ​ប្រាស់​ “ថ្នាលបាយ័ន” ជា​បណ្តាញ​តភ្ជាប់​ការងារ​រវាង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួង-ស្ថាប័ន​នានា​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កាលពីសប្តាហ៍មុន បានប្រកាសដាក់ឲ្យប្រើប្រាស់“ថ្នាលបាយ័ន”។

កម្មវិធីនេះ ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលនឹងដើរតួជាបណ្តាញតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាន នៃក្រសួង-ស្ថាប័ននានា ឱ្យប្រទា​ក់ក្រឡាគ្នា កាត់បន្ថយពេលវេលា និងកសាងទំនុកចិត្តខ្ពស់លើការគ្រប់គ្រងឯកសារ។

ការដាក់ឱ្យប្រើប្រាស់ថ្នាលបាយ័ននេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល នៅគ្រប់សរសៃឈាមនៃរដ្ឋបាលសាធារណៈ។

ថ្នាលនេះ ឆ្ពោះទៅរកការកែទម្រង់រដ្ឋបាល សាធារណៈទំនើប ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមសហការគ្នាយ៉ាងជិតស្និត ស្អិតរមួតធ្វើការជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើតថ្នាលឌីជីថលថ្មីមួយ “ថ្នា​លបាយ័ន” និងនិយាមនីតិប្រតិបត្តិ សម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់៕


ចែករំលែក