ដំណឹងល្អៈ ​ពុទ្ធបដិមា​កម្ពស់​១០៨ម៉ែត្រ​លើ​កំពូលភ្នំបូកគោ​សាង​សង់​ដល់​តួ​ព្រះកាយ​ព្រះពុទ្ធ​អង្គ​ហើយ

ចែករំលែក

ដោយៈ ចំណាន

   កំពតៈ ជាដំណឹងដ៏រីករាយមួយ នៅពេលឌ្ឍនភាពនៃការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ខេត្តកំពតសម្រេចសាងសង់ដល់តួព្រះកាយព្រះពុទ្ធអង្គហើយ។

យោងតាមផេកផ្លូវការរបស់ពុទ្ធបដិមានេះ បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមការងារកំពុងមមាញឹក បន្តការសាងសង់លើផ្នែកតួព្រះកាយរបស់ព្រះអង្គ និងកំពុងលេចរូបរាងឡើងគួរជាទីជ្រះថ្លាក្រៃលែង។

ពុទ្ធបរិស័ទទាំងអស់អាចចូលរួម ភ្ជាប់និស្ស័យកសាងព្រះពុទ្ធប្បដិមាដ៏អស្ចារ្យនេះ តាមរយៈការចូលបច្ច័យជាម៉ែត្រការ៉េ (៦០០ ដុល្លា​រអាមេរិក ក្នុង១ម៉ែត្រការ៉េ) ឬចូលរួមជាបច្ច័យទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។ ទំនាក់ទំនងទូរស័ព្ទទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999។

អ្នកឧកញ៉ាសុខ គង់ អគ្គនាយកក្រុមហ៊ុនសុខាគ្រុបធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ពុទ្ធបដិមានេះ ធ្វើឡើងដើម្បីគាំទ្រវប្បធ៌ម ប្រពៃណីជាតិខ្ហមែរ ដែលគោរពបដិបត្តិពុទ្ធសាសនា និងជាការជម្រុញលើកកំពស់ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាខេតរ្តកំពតកាន់តែច្រើននាពេលអនាគត។

បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងសាងសង់ផ្លូវថ្មីមួយខ្សែចេញពីចំណុចវាលស្រែ៥០០លើភ្នំបូកគោ តភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ដែលមានប្រវែងប្រមាណ៦២គីឡូម៉ែត្រ ហើយគម្រោងផ្លូវនេះអាចនឹងបញ្ចប់ ដំណាលគ្នានឹងពុទ្ធបដិមាផងដែរ៕


ចែករំលែក