អចលនទ្រព្យ​ទាំង​នេះ​នឹង​មាន​ឱកាស​រីក​ចម្រើន​នៅ​ចន្លោះ​ ឆ្នាំ​២០២៧ ​២០៣០​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ សម្រាប់រយៈពេលពីឆ្នាំ ២០២៧ ដល់ ២០៣០ អ្នកចាប់អារម្មណ៍ក្នុងវិស័យនេះគួរផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ ការងារ ការតភ្ជាប់ និងតម្រូវការសក្តានុពលពីអ្នកប្រើប្រាស់ចុងក្រោយ។

សហគមន៍ទីក្រុងដែលមានការតភ្ជាប់ល្អ លំនៅឋានសម្រាប់អ្នកមានចំណូលកម្រិតមធ្យម ហាងលក់ទំនិញ ការិយាល័យ និងសេវាកម្មក្នុងតំបន់ សកម្មភាពសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងព្រលានយន្តហោះជាអ្វីដែលអ្នកជំនាញមើលឃើញថា មានឱកាសរីកចម្រើន។

លោកយិន លាងគង់អ្នកវិភាគនិងតាមដានព័ត៌មានសេដ្ឋកិច្ច និងការវិវត្តវិស័យអចលនទ្រព្យកម្ពុជាបានលើកឡើងថា “ដីដែលស្ថិតនៅជិតសហគមន៍ដែលមានស្រាប់ ជាដីដែលគួរវិនិយោគ ជាជាងជ្រើសរើសដីដែលស្ថិតនៅដាច់ស្រយា​ល”។

លោកបន្តថា តំបន់ដែលនឹងបន្តមានឱកាសអភិវឌ្ឍន៍ គឺពាក់ព័ន្ធនឹងព្រលានយន្តហោះ ការពង្រីកតំបន់លំនៅឋាន ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម និងដីដែលមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវធំៗ ដែល​តំបន់ទាំងនេះមានសក្តានុពល និងឱកាសរីកចម្រើន សម្រាប់ការវិនិយោគក្នុងរយៈពេលពី៥ ទៅ១០ឆ្នាំ។

ការវិភាគចុងក្រោយរបស់IMF និងរបាយការណ៍ទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី៣ សុទ្ធតែបង្ហាញពីភាពចាំបាច់ក្នុងការប្រុងប្រយ័​ត្ន វិស័យឧស្សាហកម្មបង្ហាញសញ្ញាវិជ្ជមាន ជាងវិស័យលំនៅឋាន៕

 


ចែករំលែក