តើបណ្តាប្រទេស​ណា​ខ្លះ​ជាប់​កំពូល​ទាំង​៥ នៅ​អាស៊ាន​​ដែល​ទីផ្សារអចលនទ្រព្យ​នឹង​រីក​ចម្រើន​លឿន​ជាង​គេ​នៅ​ឆ្នាំ២០២៧​?

ចែករំលែក

ដោយៈ សហសេវិក

    អាស៊ានៈ  ផ្អែកលើការព្យាករណ៍ចុងក្រោយបំផុតអំពីសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យក្នុងតំបន់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៦ ការសិក្សាបង្ហាញថា ប្រទេសចំនួន៥ មានឱកាសរីកចម្រើនលឿនជាងគេនៅក្នុងតំបន់អាស៊ាន។

ឆ្នាំ ២០២៧ អាចជាឆ្នាំដ៏ល្អសម្រាប់ការវិនិយោគលើអចលនទ្រព្យមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន និងសឹង្ហបុរី។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានផ្តោតលើប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំង និងប្រទេសដែលតម្លៃអចលនទ្រព្យ តម្រូវការជួល និងឱកាសវិនិយោគមានលទ្ធភាព នឹងកើនឡើងប្រសើរជាងមុន។

ទស្សនវិស័យនៃការវិនិយោគ លើអចលនទ្រព្យក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០២៧

ទី១. ប្រទេសវៀតណាម លំនៅឋានសម្រាប់អ្នកមានចំណូលមធ្យម និងលំនៅឋានដែលមានតម្លៃសមរម្យ អាផាតមិននៅក្នុងទីក្រុងហូជីមិញ និងទីក្រុងហាណូយ។

ប្រទេសវៀតណាមមានសក្តានុពលកំណើនខ្លាំង លើវិស័យផលិ​តកម្ម ការនាំចេញ និងហេដ្ឋារចនាសម្ព័ន្ធ។

ទី២ ប្រទេសម៉ាឡេស៊ី មានសក្តានុពលរីកចម្រើនខ្ពស់ដោយប្រទេសនេះ កំពុងក្លាយជាទីតាំងប្លុកទិន្នន័យនៃបណ្តាញបច្ចេកវិទ្យា។ ជាប្រទេសមានការរីកចម្រើនផ្នែកឧស្សាហកម្ម និងភស្តុភារកម្ម។ លើសពីនេះ ការអភិវឌ្ឍអចលនទ្រព្យប្រទេសនេះ មានការរីកចម្រើនប្រកបដោយគុណភាព និងគុណតម្លៃ។

អ្វីកាន់តែពិសេសម៉ាឡេស៊ី ស្ថិតនៅជាប់ច្រករបៀងសេដ្ឋកិច្ចជាមួយប្រទេសសឹង្ហបុរី ពិសេសនៅខេត្តជូហូ។

ទី៣ ប្រទេសឥណ្ឌូនស៊ី ជាប្រទេសមានសក្តានុពលរីកចម្រើន   រយៈពេលវែងផងដែរ ដោយសារអំណាចនៃប្រជាសាស្រ្ត កំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រទេសនេះមានសក្តានុពលក្នុងការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ ឧស្សាហកម្ម ឃ្លាំង និងភស្តុភារកម្ម ពិសេសគម្រោងច្រករបៀងថ្មីនៃរដ្ឋធានីហ្សាការតា ជាមួយបណ្តាខេត្តជុំវិញ។

ទី៤ ប្រទេសហ្វីលីពីន ដែលមានប្រជាជនជាង១០០លាននាក់ មានសក្តានុពលលើការអភិវឌ្ឍលំនៅដ្ឋាន សណ្ឋាគារ និងបដិសណ្ឋារកិច្ច ឧស្សាហកម្ម និងភស្តុភារកម្ម និងសក្តានុពលនៃកំណើនយុវជនវ័យក្មេង ព្រមទាំងសក្តានុពលនៃបណ្តាញផ្លូវរថភ្លើង ដែលគ្រោងតភ្ជាប់ពីរដ្ឋធានីម៉ានីល ទៅកាន់ទីក្រុងសេប៊ូ ជាទីក្រុងធំលំដាប់ទី២របស់ប្រទេសនេះ។

ទី៥ ប្រទេសសឹង្ហបុរី ជាប្រទេសនៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ ដោយសារសក្តានុពលជាច្រើន ពិសេសលំនៅដ្ឋានលំដាប់ប្រណីត និងឯកជនភាព ជាមជ្ឈមណ្ឌលផ្ទូកទិន្នន័យ ឧស្សាហកម្ម និងភស្តុភារកម្ម  និងការវិនិយោគលើស្ថាប័នធំៗជាដើម៕


ចែករំលែក