ដោយៈ ចំណាន
ភ្នំពេញៈ ទីផ្សារដីធ្លី តាមការសិក្សាបានធ្លាក់ចុះចន្លោះពី៣០ទៅ៥០ភាគរយ អាស្រ័យលើតំបន់ ស្របពេលទីផ្សារលំនៅដ្ឋាន ខុនដូបានថមថយល្បឿននៃការលក់ និងការសាងសង់ផងដែរ។
តាមការសិក្សាបានរកឃើញថា នៅអំឡុងឆ្នាំ២០២៦នេះ ការសាងសង់គម្រោងអចលនទ្រព្យថ្មីៗ បានថយចុះ៧១ភាគរយ គម្រោងសាងសង់បានថយចុះ៣៧ភាគរយ។ លើសពីនេះ គម្រោងបានផ្អាកការសាងសង់មានចំនួន៧៩។
ទោះជាយ៉ាងណាមានគម្រោង ដែលបានចាប់ផ្តើមសាងសង់ឡើងវិញមានចំនួន២៨។
ទីផ្សារអចលនទ្រព្យបន្តស្ថិត នៅក្នុងសភាពមិនច្បាស់លាស់ ទោះបីជាផ្នែកខ្លះនៅមានឱកាសរីកចម្រើន ដូចជា ខុនដូ ផ្ទះ មានតម្លៃសមរម្យ អចលនទ្រព្យបង្កើតចំណូលបានដូចជា ហាង អាជីវកម្ម ឬស្តង់តូចៗសម្រាប់ជួលជាដើម៕







