តើតំបន់មជ្ឈឹមបូព៌ាកំពុងផ្លាស់ប្តូរទស្សនវិស័យសម្រាប់អ្នកវិនិយោគអន្តរជាតិឬយ៉ាងណា?

ចែករំលែក

ដោយៈ និស្ស័យ

    អន្តរជាតិៈ តំបន់មជ្ឈិមបូព៌ា នៅតែជាគោលដៅវិនិយោគដ៏សំខាន់បំផុតមួយនៅលើពិភពលោក ប៉ុន្តែស្ថានភាពភូមិសាស្ត្រនយោ​បាយក្នុងឆ្នាំ២០២៦ កំពុងធ្វើឱ្យបរិយាកាសវិនិយោគ កាន់តែមានភាពស្មុគស្មាញ។

ការវាយតម្លៃរបស់អ្នកជំនាញ និងវិភាគភូមិសាស្រ្តនយោបាយបានបង្ហាញថា វិនិយោគិនអន្តរជាតិ ប្រហែលជានឹងមិនបោះបង់ចោលតំបន់មជ្ឈិមបូព៌ានោះទេ។ ផ្ទុយទៅវិញ ពួកគេទំនងជានឹងមានការជ្រើសរើសកាន់តែម៉ត់ចត់ ធ្វើពិពិធកម្មការវិនិយោគរបស់ខ្លួន ទាមទារអត្រាផលចំណេញខ្ពស់ជាងមុន ដើម្បីជាថ្នូរនឹងហានិភ័យដែលពួកគេទទួលយក ហើយនឹងផ្តល់អាទិភាពដល់ប្រទេស ដែលមានស្ថិរភាពនយោបាយ មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងមានសេដ្ឋកិច្ចចម្រុះ។

សំណួរដ៏ធំបំផុតនៅពេលនេះ មិនមែនគ្រាន់តែជាសំណួរថា តើតំបន់មជ្ឈិមបូព៌ាមានសក្តានុពល សម្រាប់ការវិនិយោគឬអត់នោះទេ ប៉ុន្តែគឺថាតើប្រទេសណាខ្លះ និងវិស័យណាខ្លះ ដែលនៅតែអាចរក្សាភាពទាក់ទាញបាន ប្រសិនបើភាពតានតឹងក្នុងតំបន់នៅតែបន្ត ឬកើនឡើងកាន់តែខ្លាំង។

១. តើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៦ មានកម្រិតធ្ងន់ធ្ងរប៉ុណ្ណា?

ជម្លោះដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក រួមជាមួយនឹងការរំខានដល់ច្រកសមុទ្រហ័រមូស (Strait of Hormuz) មិនត្រឹមតែជះឥទ្ធិពលលើតម្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះពាល់ ដល់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ វិស័យអាកាសចរណ៍ វិស័យទេសចរណ៍ វិស័យភស្តុភារកម្ម ទំនុកចិត្តលើការវិនិយោគ និងការចំណាយរបស់រដ្ឋាភិបាលទៀតផង។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច របស់ធនាគារពិភពលោក (World Bank)ប្រចាំខែតុលា ឆ្នាំ ២០២៦ បានផ្តល់នូវការវាយតម្លៃដ៏សំខាន់មួយ គឺវិនិយោគិន មានការវិនិយោគដើមទុនកាន់តែមានភាពប្រុងប្រយ័ត្ន។ វិនិយោគិនអាចនឹងពន្យារពេលគម្រោងធំៗ រហូតទាល់តែស្ថានភាពសន្តិសុខមានភាពប្រសើរឡើង។

ការស្វែងរកហិរញ្ញប្បទាននឹងកាន់តែមានតម្លៃថ្លៃ។ ការគិតថ្លៃបន្ថែមលើហានិភ័យ (risk premiums) និងថ្លៃធានារ៉ាប់រងខ្ពស់ អាចកាត់បន្ថយប្រាក់ចំណេញរបស់គម្រោង។

អាទិភាពរបស់រដ្ឋាភិបាលមានការផ្លាស់ប្តូរ។ រដ្ឋាភិបាលមួយចំនួនអាចនឹងបង្វែរធនធានហិរញ្ញវត្ថុជាតិ ទៅកាន់វិស័យសន្តិសុខក្នុងស្រុក ភាពធន់នៃវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។

២.តើប្រទេសណាខ្លះនៅមជ្ឈិមបូព៌ា ដែលមានភាពទាក់ទាញសម្រាប់ការវិនិយោគ?

មិនគួរចាត់ទុកបណ្តាប្រទេសទាំងនេះថា ជាទីផ្សារវិនិយោគតែមួយនោះទេ។ ស្ថានភាពនយោបាយ រចនាសម្ព័ន្ធសេដ្ឋកិច្ច និងហានិភ័យតាមភូមិសាស្ត្ររបស់ប្រទេសនីមួយៗ មានភាពខុសគ្នាខ្លាំងណាស់៕


ចែករំលែក