ដោយ រ៉ាណេត
ភ្នំពេញៈ កប៉ាល់ទេសចរណ៍ដ៏ប្រណីតមួយដែលត្រូវគេដឹងថាមានតម្លៃរហូតដល់១៥០លានដុល្លារអាមេរិកបានបង្ហាញខ្លួនយ៉ាងគ្រហើៗនៅលើទន្លេចតុមុខរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩នេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីគេប្រទះឃើញកប៉ាល់កម្សាន្តដ៏ធំមួយគ្រឿងដែលបណ្តែតខ្លួននៅទន្លេចតុមុខទល់មុខសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ។
-->
កប៉ាល់កម្សាន្តដ៏ធំមួយគ្រឿងនោះមានឈ្មោះថា AVIVA ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីអង់គ្លេសលោក Joe Lewis ដែលបានទិញកាលពីឆ្នាំ២០១៧ក្នុងតម្លៃរហូតដល់ទៅ ១៥០លានដុល្លារឯណោះ។
AVIVA មានប្រវែងរហូតដល់ទៅ៩៨ម៉ែត្រត្រូវបានផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ដោយក្រុមហ៊ុន Abeking & Rasmussen។ នៅលើកប៉ាល់កម្សាន្តនោះមានបន្ទប់សម្រាប់ទទួលភ្ញៀវ៨ និងសម្រាប់នាវិក ១២សរុប ២០បន្ទប់ឯណោះ។ ចំណែកឯផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណីតផងដែរ៕
មហាសេដ្ឋីអង់គ្លេសលោក Joe Lewis (រូបកណ្ដាល)



