អ្នកជំនាញ​បង្ហាញ​ពី​សក្តា​នុ​ពល​អចលនទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ៨កំពុង​មានការ​រីកចម្រើន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​បច្ចុប្បន្ន​នេះ​ វិស័យ​អចលនទ្រព្យ​កំពុងតែ​មានសន្ទុះ​នៃ​ការ​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​ និង​កំពុង​សាយភាយ​ទៅតាម​បណ្តា​រាជធានី​ ខេត្ត​ចំនួន៨កំពុង​មាន​សក្តា​នុ​ពល​ និង​រីកចម្រើន​បន្ថែម​ទៀត​ ដែល​បណ្តា​អ្នក​វិនិយោគ​កំពុងតែ​សម្លឹង​ ដើម្បី​ចាប់​យក​ឱកាស​។

នាយិកា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែមិថុនា​ នេះ​ថា​ វិស័យ​អចលនទ្រព្យ​ មិនមែន​រីកចម្រើន​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ ពោល​គឺ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ក៏​ពុង​តែ​ពង្រីក​សក្ដានុពល​ដែរ​។ ភាព​រីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​កើតឡើង​ស្ទើរ​ទូទាំង​ប្រទេស​ ប៉ុន្តែ​គ្រាន់តែ​តំបន់​ខ្លះ​មានការ​រីកចម្រើន​លឿន​ ឬយឺត​តែប៉ុណ្ណោះ​។

លោកស្រី​បន្ត​ទៀត​ថា​ “ការ​អភិវឌ្ឍ​លឿន​ និង​មានសន្ទុះ​ខ្លាំង​យើង​ឃើញ​មាននៅ​រាជធានី​ភ្នំពេញ​ ក្រុង​ព្រះ​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ក្រុង​បាវិត​ជាដើម​”។ លោកស្រី​បាន​បន្ត​ទៀត​ថា​ “ដោយឡែក​សម្រាប់​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ ដូចជា​ កំពត​ កែប​ កំពង់ចាម​ ត្បូងឃ្មុំ​ ក៏​កំពុងតែ​មាន​ភាព​លូតលាស់​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​”។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​ និង​លូតលាស់​ល្អ​ វា​គឺជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​ធ្វើជំនួញ​នៅក្នុង​វិស័យ​មួយ​នេះ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​គ្រួសារ​ Century21​ Cambodia​ កំពុងតែ​ទទួល​បាន​ភាព​រីកចម្រើន​ និង​ជោគជ័យ​ជា​ខ្លាំង​ពី​វិស័យ​អចលនទ្រព្យ​ ដែល​ក្រៅពី​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​មាននៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត ផង​ដែរ​ ដូចជា​ខេត្ត​ កំពង់ចាម​ ក្រុង​តាខ្មៅ​ និង​ខេត្តបាត់ដំបង​”។ លោកស្រី​បន្ត​ទៀត​ថា​ ពេលនេះ​គ្រួសារ​ Century​ 21​ Cambodia​ កំពុងតែ​បើកឱកាស​ឱ្យ​បណ្តា​អ្នក​ដែល​មាន​ឆន្ទៈ​ ការ​តាំងចិត្ត​ និង​បទពិសោធន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ចូលរួម​នៅក្នុង​វិ​ស័យុំ​មួយ​នេះ​ ជាពិសេស​នៅ​តាម​ខេត្ត​ កំ​ពត់​ កែប​ ប៉ោយប៉ែត​ ព្រះសីហនុ​ និង​មណ្ឌលគីរី​ ខណៈ​ដែល​ខេត្ត​ទាំងនេះ​កំពុងតែ​មាន​សក្តា​នុ​ពល​ខ្លាំង​”។

លោកស្រី​បាន​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ដែល​ចង់​ចូលរួម​នៅក្នុង​គ្រួសារ​ Century​ 21​ Cambodia​ មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​ទេ​ សំខាន់​ឱ្យ​តែ​គាត់​មាន​ក្រុមហ៊ុន​ស្របច្បាប់​ពិតប្រាកដ​ មាន​ឆន្ទៈ​ និង​ការ​តាំងចិត្ត​ខ្ពស់​នៅក្នុង​ការ​ជម្រុ​ញវិស័យ​មួយ​នេះ​ឱ្យ​រីកចម្រើន​ ដើម្បី​ទទួល​បាន​ប្រយោជន៍​ទាំ​អស់​គ្នា​។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បញ្ជាក់​ថា​ “ខ្ញុំ​រីករាយ​សាទរ​នឹង​វត្តមាន​របស់​បណ្តា​សមាជិក​ថ្មី​ ដែល​ចង់​ចូលរួម​នៅក្នុង​គ្រួសារ​ Century​ 21​ Cambodia​ យើង​នៅតែ​ស្វាគមន៍​ជានិច្ច​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here