ចំណេះដឹង​! តើ​អ្នកជាប់ពន្ធ​អចលនទ្រព្យ​ត្រូវ​ទៅចុះ​បញ្ជី​នៅកន្លែង​ណា​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជាប់ពន្ធ​មាន​កាតព្វកិច្ច​ត្រូវ​ទៅចុះ​បញ្ជី​ នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​ភូមិសាស្ត្រ​ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០​ ខែកញ្ញា​ នៃ​ឆ្នាំ​ ជាប់ពន្ធ​នី​មួយ​ៗ។

ចំពោះ​អចលនទ្រព្យ​ដែល​ចុះបញ្ជី​រួចហើយ​ មិន​តម្រូវឲ្យ​ចុះបញ្ជី​វិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​នោះ​ទេ​។

សម្រាប់​ពាក្យ​ស្នើរ​សុំ​ចុះ​បញ្ជ​ពន្ធ​ លើ​អចលនទ្រព្យ​មាននៅ​រដ្ឋបាល​សារពើពន្ធ​ (សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​) ក្នុង​ភូមិសាស្ត្រ​ ដែល​អចល​នព្រទ្យ​នោះ​ស្ថិតនៅ​ ឬអាច​ទាញ​យក​ពី​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋាន​ (www.tax.gov.kh​ )។

នៅពេល​ចុះទៅ​ចុះបញ្ជី​អចលនទ្រព្យ​ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ថតចម្លង​ រួមមាន​៖ អត្តសញ្ញា​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬសំបុត្រ​កំណើត​ ​ឬលិខិតឆ្លងដែន​សម្រាប់​ជនបរទេស​។ សៀវភៅ​គ្រួសារ​ ឬសៀវភៅ​ស្នាក់នៅ​ លិខិតបញ្ជាក់​ស្នាក់​តនៅ​។ ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬបណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ឬវិញ្ញា​បណ​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ ឬឯកសារ​ពាក់ព័ន្ធ​ នឹង​ការ​កាន់កាប់​អចលនទ្រព្យ​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​/សង្កាត់​ឡើង​ទៅ​។

ក្នុងករណី​ដែល​អចលនទ្រព្យ​ត្រូវ​បាន​ទិញ​បង់​រំលស់​ ម្ចាស់​អចលនទ្រព្យ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​កិច្ចសន្យា​រវាង​អ្នកទិញ​ និង​អ្នកលក់​។

នៅពេល​បាន​ចុះបញ្ជី​ថ្មី​ អ្នកជាប់ពន្ធ​នឹង​ទទួល​បាន​លិខិតបញ្ជាក់​ ការចុះបញ្ជី​ពន្ធ​លើ​អចលនទ្រព្យ​ ដែល​មាន​លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​ នៃ​អចលនទ្រព្យ​សម្រាប់​សម្គាល់​អចលនទ្រព្យ​នី​មួយ​ៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ​។ លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​នេះ​ ត្រូវ​ប្រើលើ​ឯកសារ​ ដែល​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​អចលនទ្រព្យ​ទាំងអស់​អស់​។

នៅពេល​ដែល​អចលនទ្រព្យ​មានការ​ប្រែប្រួល​ អ្នកជាប់ពន្ធ​ត្រូវ​ផ្តល់​ព័ត៌មាន​បន្ថែម​ ទៅតាម​ទម្រង់​ ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ​ ក្នុងករណី​ដែល​អចលន​ទ្រព្យ​ត្រូ​បបាន​បំបែក​លក់​ ផ្ទេរ​ ឬផ្តល់​ជាអំណោយ​ ចំណែក​អចលនទ្រព្យ​ដែល​បាន​បំបែក​ត្រូវ​ចុះបញ្ជី​។ ដី​ត្រូវ​បាន​យក​ទសាង​សង់ផ្ទះ​ អគ្គា​រ ឬសំ​ណង់​ផ្សេង​ៗ ។ ផ្ទះ​ អគារ​ និង​សំ​ណង​ផ្សេង​ៗត្រូវ​បាន​សាងសង់​បន្ថែម​ ឬបន្ថយ​ ឬរំលាយ​ចោល​។ និង​ការ​ផ្លាស់​ប្តូរ​កម្មសិទ្ធិករ​អ្នកកាន់កាប់​ ឬអ្នកទទួល​ប្រយោជន៍​ចុងក្រោយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here