ខេត្តសៀមរាប​នឹង​មាន​កន្ត្រ​កវិល​កម្ពស់​ ៨៥ម៉ែត្រ​លើកដំបូង​

0
រូបតំណាង

ដោយ​ វុត្ថា​

សៀមរាប​៖ ក្រុមហ៊ុន​ Angkor​ Eye​ Company​ Limited​ បាន​បើក​ការដ្ឋាន​សាងសង់​កន្ត្រ​ក​វិល​ជា​ផ្លូវការ​ដែល​មាន​កម្ពស់​ ៨៥ម៉ែត្រ​ ក្នុង​បរិវេណ​ផ្សារ​ និង​សួន​កម្សាន្ត​ Box​ Vill​ ស្ថិត​ក្នុង​ភូមិ​គ្រួស​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។

លោក​ទៀ​ សីហា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​បាន​ថ្លែង​ថាតាម​រយៈ​នៃ​ការ​មក​ វិនិយោគ​របស់​ក្រុមហ៊ុន​អង្គរ​ អាយ​ ខម​ភេ​នី​ លី​មី​ធី​ត អាជ្ញាធរ​ខេត្ត​សង្ឃឹមថា​ ក្រុមហ៊ុន​ នឹង​បន្ត​បង្កើន​នូវ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាពិសេស​ខេត្តសៀមរាប​ លើ​វិស័យ​ ផ្សេង​ៗទៀត​ ដើម្បី​ចូលរួម​ដល់​កិច្ច​អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏ដូចជា​ខេត្តសៀមរាប​ និង​បាន​រួមចំណែក​ដល់​ការ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ អារិ​យ្យ​ធម៌​ខ្មែរ​ទៅកាន់​ភ្ញៀវ​ទេសចរ​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​កាន់តែ​ច្រើនឡើង​។

សកម្មភាព​ទាំងនេះ​ពិតជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការផលិត​ផល​ទេសចរណ៍​ ដែល​មិន​អាច​ខ្វះ​បាន​។លោក​បាន​បន្ត​ថា​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​ ដែល​មានការ​កើនឡើង​ ឥត​ឈប់ឈរ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ អាជ្ញាធរ​ខេត្ត​បាន​ជម្រុ​ញនូ​វការ​អភិវឌ្ឍ​ខេត្ត​តាមរយៈ​ការ​កែ​ លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ ផ្លូវថ្នល់​ ប្រព័ន្ធ​ធារា​សាស្រ្ត​ ប្រឡាយ​ លូ​ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ការពង្រីក​ បណ្តាញ​ ទឹក​ស្អាត​ អគ្គិសនី​ ការ​បំពាក់​ ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​ និង​ ការរៀបចំ​សួនច្បារ​សាធារណៈ​ ប្រកបដោយ​កិច្ចការពារ​បរិស្ថាន​ល្អ​ ជាបន្តបន្ទាប់​ ដើម្បី​បម្រើ​ដល់​តំរូវការ​ចាំបាច់​អប្ប​រមាក្នុង​លក្ខខ័ណ្ឌ​រស់នៅ​របស់​ប្រជាជន​ និង​ភ្ញៀវ​ទេសចរ​ ។

ជាមួយគ្នា​នេះ​ដែរ​ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ ថា​កិ​យូសិ​ សិ​ណុ​មី​យ៉ា​ (Tahey​ o s hi​ Shinomiya​) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ លោក​ ម៉េ​ង ហៀង​ អគ្គនាយក​ក្រុមហ៊ុន​ អង្គរ​អាយ​ ខម​ភេ​នី​ លី​មី​ធី​ត ដែល​ បាន​ជ្រើសរើស​យក​ខេត្តសៀមរាប​ សម្រាប់​វិនិយោគ​មណ្ឌល​កំ​សាន្ត​កន្រ្ត​កវិល​លំដាប់​អន្តរជាតិ​នេះ​។ខេត្តសៀមរាប​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ បើ​ប្រៀប​ទៅ​នឹង​ខេត្ត​នានា​ទូទាំង​ ប្រទេស​ និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ បន្ទាប់ពី​រាជធានី​ភ្នំពេញ​។

ខេត្តសៀមរាប​ គឺជា​ខេត្ត​មួយ​ ពោរពេញ​ទៅ​ ដោយសក្តានុពល​ បំផុត​ខាង​វិស័យ​ទេសចរណ៍​ ដែល​ភ្ញៀវ​ទាំងឡាយ​បាន​ទៅ​ លេង​ម្តង​ហើយ​ ពិតជា​ចង់ទៅ​ម្តង​ទៀត​ ព្រោះថា​ប្រាង្គ​ប្រាសាទ​បុរាណ​ដែល​ជា​បេតិកភណ្ឌ​ជាតិ​ នៅក្នុង​ខេត្ត​បាន​ទាក់ទាញ​ ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់ទិសទី​នៅ​លើ​ភពផែន​ដី​ ។

ម៉្យាងទៀត​ ក្រៅពី​ប្រាសាទ​អង្គរវត្ត​ និង​ប្រាសាទបុរាណ​រាប់​រយ​ទៀត​ សៀមរាប​មាន​តំបន់​ទេសចរណ៍​ ជាច្រើន​កន្លែង​ផ្សេង​ៗដូចជា​ ផ្សារ​រាត្រី​ អង្គរ​ឃ្យុ​ងយូ​ ភូមិ​វប្បធម៌​ និង​បារាយណ៍​ ទឹកថ្លា​ជាដើម​ ៘

កង​បង្វិល​-កន្ត្រក​-វិល​ ធំជាង​គេ​ និង​ខ្ពស់​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នាំចូល​ពី​ប្រទេស​ជប៉ុន​ សម្រាប់​ទីផ្សារ​ទី៣​ នៅ​អាស៊ី​អាគ្នេយ៍​ នេះ​គឺជា​ការ​វិនិយោគ​ដ៏​ធំ​មួយ​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ជាង​ ៧ លាន​ដុល្លា​អាមេរិក​ ក្រោម​ការ​ទទួល​ឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយក្រុម​ហ៊ុន​ Angkor​ Eye​ Co​.,Ltd​. ដែល​ជា​ក្រុម​ ហ៊ុន​វិនិយោគ​ក្នុង​ស្រុក​ ។

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អនុញ្ញាតិ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​ក្រុម​ ហ៊ុន​វិនិយោគ​ជប៉ុន​ ( CQ​ ​ Amenic​ Co​. ) ផង​ដែរ​ ។ បើ​យោង​តាម​របាយការណ៍​ស្វាគមន៍​របស់​លោក​ ម៉េ​ង ហៀង​ អគ្គនាយក​ក្រុមហ៊ុន​ Angkor​ Eye​ Co​.,Ltd​. ។

លោក​ បាន​ឲ្យដឹង​ថា​ កង​បង្វិល​កន្ត្រក​-វិល​នេះ​ មាន​កម្ពស់​ ៨៥ម៉ែត្រ​ មាន​កន្ត្រក​សណ្តោង​ចំនួន​ ៤៨កន្ត្រក​ ។ នៅក្នុង​កន្ត្រក​សណ្តោង​ទាំងនោះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ អាច​ផ្ទុក​ភ្ញៀវ​ទេសចរ​អាច​ជិះ​បាន១៩២​ នាក់​ ហើយ​ការ​ធ្វើដំណើរ​លើ​កន្ត្រក​វិល​មួយ​ជុំ​ មាន​រយៈពេល១៨នាទី​ និង​អាច​មើលឃើញ​ទេសភាព​ជុំវិញ​ក្រុង​សៀមរាប​ តំបន់​បឹងទន្លេសាប​ និង​ទេស​ភា​ពរ​ម្ម​ណី​យដ្ឋាន​អង្គរ​ ពីលើ​អាកាស​ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here