បា​រំាង​គ្រោង​បង្កើត​ក្រុមហ៊ុន​ថែ​រទាំ​ និង​ជួសជុល​យន្តហោះ​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ បារាំង​បាន​បង្ហាញ​មហិ​ច្ឆិ​តា​របស់​ខ្លួន​ ដោយ​គ្រោង​បង្កើត​ក្រុមហ៊ុន​ថែ​រទាំ​និង​ជួសជុល​យន្តហោះ​នៅ​កម្ពុជា​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​ក្រុមហ៊ុន​យន្តហោះ​ និង​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ ពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ឧត្តមសេនីយ៍​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ទទួលបន្ទុក​អគ្គលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ និង​លោកស្រី​ Nguyen​ Binh​ Eva​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ និង​លោក​ Mr​. Philippe​ BAUDRY​ ប្រធាន​កិច្ចការ​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ឡាវ​បាន​ពិភាក្សា​ការងារ​ចំនួន៥​ ដែល​ផ្តោត​លើ​កិច្ចពិភាក្សា​សំ​ខាន់​ៗចំនួន៥​ ដូចជា​ទី១​ ភាគី​បារាំង​មា​នំ​ណង​ ពង្រឹង​លើ​ការងារ​សុវត្ថិភាព​ និង​សន្តិសុខ​អាកាស​អាកាសចរ​។ ទី២​ ភាគី​បារាំង​នឹង​ផ្តល់​ការសិក្សា​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​។

ទី៣​-ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ រវាង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង​។ ៤-ភាគី​បារាំង​មានបំណង​បង្កើត​ក្រុមហ៊ុន​ ថែ​រទាំ​ និង​ជួសជុល​យន្តហោះ​នៅ​កម្ពុជា​ និង៥​-បើក​សាលា​បណ្តុះបណ្តាល​វិស័យ​អាកាសចរ​ស៊ីវិល​។

លើស​ពីនេះ​ទៅទៀត​ លោកស្រី​ Nguyen​ Binh​ Eva​ ឯកអគ្គ​រដ្ឋទូត​ក៏បាន​អបអរសាទរ​ ចំពោះ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ដែល​មានការ​ផ្តល់​អាហា​រូប​ករណ៏​ ពី​ប្រទេស​បារាំង​ បាន​បញ្ជូន​មន្ត្រី​ និង​បាន​បញ្ចប់​ការសិក្សា​លើ​ជំនាញ​ឯកទេស​គ្រប់គ្រង​ដឹក​ជញ្ជួន​ផ្លូវអាកាស​ កម្រិត​ក្រោយ​បរិញ្ញា​បត្រ័​ជាន់ខ្ពស់១រូប​ នៅ​សាលា​អាកាសចរណ៍​ជាតិ​ ENAC​ ប្រទេស​បារាំង​ ក្នុង​ឆ្នាំ២០១២​-២០១៣​ និង២រូប​ ទើប​បញ្ចប់​ការសិក្សា​ក្នុង​ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ នៅ​សាលា​អាកាសចរ​ក្រុង​ហុងកុង​ ដែល​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ ENAC​។

លោកនាយ​ឧត្តមសេនីយ៍​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ បាន​គូសបញ្ជាក់​ផង​ដែរ​ពី​កិច្ច​សហប្រតិបត្តិ​ល្អ​ រវាង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង​ និង​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​បារាំង​ ដែល​បាន​ជួយ​ដល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ លើ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​ និង​សំដែង​នូវ​ការ​គាំទ្រ​ទាំងអស់​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ទាំង៥ចំនុច​ ដែល​បាន​ពិភាក្សា​ខាងលើ​ សំដៅ​អភិវឌ្ឍ​វិស័យ​អាកាសចរ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here