អាជ្ញាធរ​ខេត្ត​សៀ​បរា​បចាប់ផ្តើម​រៀបចំផែនការ​មេ​ដើម្បី​ពង្រីក​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរណ៍​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អាជ្ញាធរ​ខេត្តសៀមរាប​ បាន​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​លើ​កិច្ច​ដំណើរការ​ នៃ​គម្រោង​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​ វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប​ និង​តំបន់​ជុំវិញ​។

លោក​ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ និង​ជា​អនុប្រធាន​គណះ​កម្មការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ទេសចរណ៍​ ខេត្តសៀមរាប​កាលពី​ថ្ងៃទី៨​ ខែកក្កដា​ ម្សិលមិញ​នេះ​ បាន​បើក​កិច្ច​ ជាមួយ​អ្នកជំនាញ​ មក​ពី​អាជ្ញាធរ​អប្សរា​ និង​លោក​សាស្ត្រា​ចារ្យ​ Jacques​ Ruffee​ អ្នកជំនាញ​អភិវឌ្ឍន៍​ទេសចរណ៍​ និង​លោក ​Coccossis​ Chalarampos​ អ្នកជំនាញ​ជាន់ខ្ពស់​ ជំនាញ​យុទ្ធសាស្ត្រ​ និង​រៀបចំ​ទេសចរណ៍​ ដើម្បី​រៀបចំផែនការ​មេនេះ​។

លោក​បានឱ្យ​ដឹង​ថា​ ការរៀបចំ​ផែនការមេ​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ ធ្វើឡើង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ នៃ​ការ​អភិ​វឌ្ឈ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ និង​តំបន់​ជុំវិញ​ខេត្ត​។ សិក្សា​ស្វែងយល់​អំពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​ និង​ខេត្តសៀមរាប​ គម្រោង​រៀបចំ​និង​អភិវឌ្ឍន៍​តំបន់ជនបទ​ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹង​ជញ្ជូន​ និង​ផ្លូវថ្នល់​។ ការវិភាគ​ចំណុចខ្លាំង​ចំណុចខ្សោយ​ បញ្ហា​ប្រឈម​ របស់​ក្រុង​សៀមរាប​ និង​វិភាគ​អំពី​ស្ថានភាព​នៃ​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរណ៍​ នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍​នី​មួយ​ៗ។

ខេត្តសៀមរាប​ ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​ នៃ​វិស័យ​ទេសចរណ៍​ ព្រោះតែ​ភាព​សម្បូរ​បែប​នៃ​សម្បតិ្ត​វប្បធម៌​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ ជាពិសេស​ប្រាសាទអង្គរវត្ត​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ព្រមទាំង​កេរ្តិ៍មរតក​ វប្បធម៌​ដ៏​សម្បូរ​បែប​ផ្សេង​ៗទៀត​ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ ខេត្តសៀមរាប​ មានការ​កើនឡើង​ជាលំដាប់​។

ប្រធានមន្ទីរ​ទេសចរ​នៅ​ខេត្តសៀមរាប​ លោក​ង៉ូវ​ សេង​កាក់​ធ្លាប់​បានឱ្យ​ដឹង​ថា​ ខេត្តសៀមរាប​ត្រូវ​បាន​ចាត់ទុកជា​ប៉ូល​ទេសចរណ៍​ទី១​ នៃ​ប្រទេស​ ហើយ​ជា​តំបន់​ឧស្យា​ហក​ម្ម​គ្មាន​ផ្សែង​។ តាម​ការសង្កេត​នូវ​សន្ទុះ​សេដ្ឋកិច្ច​របស់​ខេត្ត​ ក្នុង រយៈពេល១០ឆ្នាំ​ចុងក្រោយ​ឃើញ​មាន​កំណើន​ប្រកប​ដោយសក្តានុពល​ ដែល​បាន​រួម​ចំ​ណែ​កធ្វើ​ឲឲ្យ​ជីវភាពរស់នៅ​កាន់តែ​ប្រសើរ​ និង​សេវា​កម្ម​ផ្សេង​ៗកាន់តែ​មានប្រសិទ្ធភាព​ និង​សកម្មភាព​ផុសផុល​ទ្វេឡើង​ជា​រៀងរាល់​ឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here