រយៈពេល៦ខែ​ដើមឆ្នាំ​នេះ​ ខុន​ដូ​ចំនួន​ ៥,៨៥៣យូនី​តបាន​ដាក់​លក់​លើ​ទីផ្សារ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ វិស័យ​ខុន​ដូ​ដែល​មាន​ កំពុង​ដាក់​ចូល​ទីផ្សារ​នៅក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ​នេះ​មាន​រហូតដល់​ចំនួន៥៨៥៣យូនី​ត ស្មើ​កើនឡើង៥៥.៥ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​ ដែល​ទើប​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia ​ដែល​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី១០​ កក្កដា​នេះ​បាន​ឲ្យដឹង​ថា​ ត្រីមាស​ទី២នេះ​មាន​ខុន​ដូ​ចំនួន៥គម្រោង​ ដែល​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ មាន​ទាំង​អគា​ប្រភេទ​ចម្រុះ​ និង​តម្លៃ​សមរម្យ​ដូចជា​One​ Park​ ​Axis​ Residents​, Vista​ Condo​ និង​ Diamond​ Twin​ ជាដើម​ ធ្វើ​ឱ្យ​ចំនួន​ខុន​កើន​ឡើ​ត ១៣៩៣​យូនី​ត ពោល​កើន​ឡើ​ប្រមាណ ២៧.៧ភាគរយ​។

លោកស្រី​អាន​ សុធី​តា​ នាយិកា ​CBRE​ ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​នៅក្នុង​សម្ពោធ​របាយការណ៍​នេះ​ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​ខុន​ដូ​ ដែល​មានតម្លៃ​មធ្យម​បាន​ងាក​មរ​កប្រជាពលរដ្ឋ​ខ្មែរ​វិញ​ ​ដូច្នេះហើយ​បាន​ជា​អ្នក​វិនិយោគ​ភាគច្រើន​ផ្តោត​ផល​នៅក្នុង​ស្រុក​។ លោកស្រី​បន្ត​ថា​ “ទន្ទឹម​នឹងគ្នា​នោះ​យើង​ឃើញ​គម្រោង​ចំនួន២ទៅ៣​ ដែល​ទទួល​បាន​ជោគជ័យ​ ដូចជា​គម្រោង​ Urban​ Village​ ​និង​កម្រោ​ងផ្សេង​ៗទៀត​។

អ្នកនាង​បន្ត​ថា​ “បើ​ខុន​ដូ​មានតម្លៃ​សមរម្យ​ ប្រជាជន​ខ្មែរយើង​មាន​ទំនោរ​ទៅ​រក​ទិញ​ខុន​ដូ​ដោយសារតែ​ ការរស់នៅ​ក្នុង​ខុន​ដូ​មាន​ភាព​ងាយស្រួល​ និង​កណ្តាល​ក្រុង​”។

លោកស្រី​អាន​ សុធី​តា​បាន​បន្ថែម​ថា​ ឧទាហរណ៍​ខុន​ដូ​ក្នុង​មួយ​យូនី​តតម្លៃ​ប្រហែល​ ៧ម៉ឺន​ដុល្លារ​ ពួកគាត់​អាច​ទិញ​នៅក្នុង​ក្រុង​បាន​ តែ​មិន​អាចយ​កតម្លៃ​នេះ​ទិញ​ផ្ទះនៅ​ក្នុង​ក្រុង​ទិញ​មិនបាន​នោះ​ទេ​។ ចឹង​បើ​ទៅ​នៅផ្ទះ​ ពួកគាត់​អាច​ទៅ​រស់នៅ​ឆ្ងាយ​ ប្រមាណ​ជាង​ ៧ ទៅ១០គីឡូម៉ែត្រ​ពីទី​ក្រុង​។ ​ចឹង​តម្លៃ​នេះ​ អាចយ​កទៅ​ទិញ​ខុន​ដូ​អាច​រស់នៅ​ក្នុង​កណ្តាល​ក្រុង​ យ៉ាង​ហោ​តណាស់​ប្រមាណ​ជា២គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​ ហើយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចេញចូល​ ព្រោះតែ​បច្ចុប្បន្ន​ចរាចរណ៍​មានការ​កកស្ទះ​ផង​ដែរ​។

លោកស្រី​បញ្ជាក់​ទៀត​ថា​ ម្យ៉ាងទៀត​ធនាគារ​ក៏​មានការ​ផ្តល់​កម្ចី​ ទៅ​ឱ្យ​អ្នកទិញ​ខុន​ដូ​ ដែល​ខុសពី​លើក​មុន​ ដែល​មិន​មាន​ធនាគារ​ឬអ្នក​អភិវឌ្ឍន៍​ណា​ ផ្តល់​កម្ចី​ទៅលើ​ការអភិវឌ្ឍន៍​ខុន​ដូ​នោះ​ទេ​ដោយសារតែ​ ពួកគេ​គិតថា​មាន​ហា​នី​ភ័យ​ខ្ពស់​”។

ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហាក់​មានការ​ចាប់​អា​រម​ណ៍​លើ​ការទិញ​ខុន​ដូរ​សម្រាប់​រស់នៅ​ និង​ដាក់​ជួល​ផង​ដែរ​ ដែល​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​បែក​មក​អភិវឌ្ឍន៍​ខុន​ដូ​តម្លៃ​សមរម្យ​ ដើម្បី​ចាប់​យក​ទីផ្សារ​ក្នុង​ស្រុក​ ដែល​ខុសកាល​ពីលើ​កមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here