ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋកាន់តែមានភាពល្អប្រសើរ និងកំណើនប្រជាជនកើនឡើងនៅក្នុងទីក្រុង បានធ្វើឲ្យអ្នកវិនិយោគទុនក្នុងស្រុក និងក្រៅស្រុកកាន់តែច្រើន ចាប់ផ្តើមបោះទុនវិនិយោគសាងសង់បុរីលំនៅដ្ឋាននានា ពិសេសតំបន់ព្រែកព្នៅនៅលើមហាវិថីឈ្នះ ឈ្នះ (ផ្លូវទំនប់កប់ស្រូវ)។

-->
ដោយមើលឃើញនូវកាលានុវត្តន៍ភាពនេះ គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន លី សុវណ្ណ ម៉ិញ សុធា ឌីវេឡុបម៉ិន ឯ.ក បានវិនិយោគបុរីនៅតំបន់នេះនៅលើផ្ទៃដីសាងសង់ជាង១៣ហិចតា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ឬផ្លូវកប់ស្រូវ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោកឧកញ៉ា លី សុវណ្ណ ជាប្រធានគម្រោង និងអ្នកគ្រប់គ្រងផ្ទាល់លើគម្រោងអភិវឌ្ឍន៍លំនៅឋានទាំងមូលរបស់ក្រុមហ៊ុន។
គំរោងបុរីនេះត្រូវបានបង្កើតឡើងដោយធ្វើការសុំច្បាប់អនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី និង មានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុស្របច្បាប់។
លោកខៀវ ឡង់ឌី ជាប្រធានជាន់ខ្ពស់ផ្នែកទីផ្សារនៃបុរីលី សុវណ្ណបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ កក្តដានេះថា ដោយផ្តោតលើគុណភាព សោភ័ណភាព និងគិតពីផាសុកភាពដល់អ្នករស់នៅ គម្រោងបុរីទាំងអស់ត្រូវបានសិក្សាឡើងយ៉ាងលំអិត និងរចនាប្លង់ដោយស្នាដៃស្ថាបត្យករខ្មែរប្រកបដោយជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។ លោកបន្តថា គ្រប់ប្រភេទផ្ទះនីមួយៗ ត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារ និងអនុលោមទៅតាមបទដ្ឋានសំណង់និងស្ថាបត្យកម្មត្រឹមត្រូវ និងមានគុណភាពខ្ពស់ជាមួយនឹងប្រព័ន្ធអគ្គីសនីទឹកស្អាត លូ សួនច្បារ សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។
ក្រុមហ៊ុនបានសាងសង់ផ្ទះជាច្រើនប្រភេទដែលរួមមាន ផ្ទះល្វែងបែបអាជីវកម្ម ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាភ្លោះ និង អាគារខុនដូកម្ពស់១៥ជាន់ដែលក្នុងនោះមានអាផាតម៉ិន និងការិយាល័យសម្រាប់ជួល រួមជាមួយកន្លែងហាត់ប្រាណ និង ម៉ាតលក់ទំនេញផ្សេងៗជាច្រើន។
ក្រោមការគ្រប់គ្រងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងសោភ័ណភាពគុណភាពខ្ពស់នៃសំណង់ តម្លៃសមរម្យ ទីតាំង គម្រោងល្អ និងសេវាកម្មល្អប្រកបដោយទំនុកចិត្ត បរិយាកាសប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់បុរីលីសុវណ្ណ បានទទួលការគាំទ្រ និងសេចក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងភាគីពាក់ព័ន្ឋដែលជាកត្តាជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាក្រុមហ៊ុនទីមួយដែលផ្ដល់នូវសំណង់លំនៅឋានប្រកបដោយស្តង់ដារត្រឹមត្រូវ និងបានក្លាយជាបុរីគំរូមួយនៅប្រទេសកម្ពុជា។
ក្រុមហ៊ុនលី សុវណ្ណ ម៉ិញ សុធា ឌីវេឡុបម៉ិន ឯ.ក មានបទពិសោធន៍ខ្ពស់លើការសាងសង់និងទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍលំនៅដ្ឋានកន្លងមក។
ដើម្បីផ្តល់នូវជម្រើសកាន់តែល្អប្រសើរដល់អតិថិជន បុរីលីសុវណ្ណបានបើកលក់គំរោងដំបូងត្រឹម១៤៤ល្វែងជាប្រភេទផ្ទះ Shop house ស្ថិតក្នុងគំរោងទាំងមូលជិត២០០០ល្វែង។ អ្វីដែលកាន់តែពិសេស អតិថិជនអាចមកទស្សនាផ្ទះគំរូពិត និងព័ត៌មានលំអិតដើម្បីទទួលបានការបញ្ចុះតម្លៃ និងប្រូម៉ូសិនជាច្រើន ដូចជា ទី១ ធ្វើការកក់ប្រាក់ឥឡូវនេះ និងទទួលបានការបញ្ចុះតម្លៃរហូតដល់១០% ទី២ កាត់ឈ្មោះផ្ទេរកម្មសិទ្ធប្លង់រឹងជូនអតិថិជន ទី៣ មានបំពាក់ជូននូវសំយាបផ្ទះខាងមុខ ទី៤ បំពាក់ជូនទូតាំងទូរទស្សន៍ ទូចង្គ្រាន្តបាយលើក្រោម រួមជាមួយបំពង់បឺតផ្សែងដោយឥតគិតថ្លៃ។
ជាមួយនឹងស្ថាបត្យករជំនាញ និងគិតពីភាពកក់ក្តៅ និងផាសុកភាពដល់អ្នករស់នៅ បុរី លី សុវណ្ណ បានផ្តោតលើទំហំផ្ទះ 4,2 x 16m ; មានបន្ទប់គេង៤, បន្ទប់ទឹក៥។ សល់ដីខាងមុខផ្ទះ 5m និង ខាងក្រោយផ្ទះ1.5m។ ក្នុងគំរោងគឺមានផ្លូវធំខ្វាត់ខ្វែងឆ្លងកាត់ រួមជាមួយនឹង សួនច្បារធំទូលាយសំរាប់លំហែកាយដើម្បីសុខភាព និងបង្កើននូវភាពស្និទ្ធស្នាលរវាងអ្នករស់នៅក្នុងបុរីផងដែរ។

ជុំវិញគំរោងយើងខ្ញុំរួមមាន ផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម សួនទឹកហ្គាដិន ស៊ីធីវ៉ធើផាក សួនសត្វសាហ្វារី កន្លែងវាយកូនហ្គោល និងពហុកីឡាដ្ឋានជាតិតេជោមរកត អ្វីដែលពិសេសគឺកៀកនឹងផ្សារបន្លែថ្មីដែលជាការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលលើផ្ទៃដីជាង ២០ហិចតា។
លោកខៀវ ឡង់ឌីបានបន្តអោយដឹងថា យើងធ្វើយ៉ាងណាផ្តល់នូវគេហដ្ឋាន ដែលមានសោភ័ណភាព គុណភាពខ្ពស់នៃសំណង់ តម្លៃសមរម្យ ជ្រើសរើសទីតាំងគំរោងល្អ ដើម្បីស័ក្តិសមបំផុតសំរាប់លោក លោកស្រី អ្នកនាងកញ្ញា។ ដើម្បីទទួលបាននូវព័ត៌មានលំអិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 085 888 323, 096 5888 323។

អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកំនើនប្រជាសាស្រ្ត បាននិងកំពុងជំរុញការរីកចម្រើននៅតំបន់ជាយក្រុង ដែលផ្តល់ឱកាសល្អ ដល់អ្នកវិនិយោគជាតិ អន្តរជាតិចាប់យកឱកាសនេះ ដើម្បីពង្រីកសក្តានុពលក្រុមហ៊ុនរបស់ខ្លួន។

លោកបន្តថា “ជាមួយការរីកចម្រើននៃភាគខាងលិច ឆៀងខាងជើងក្រុងភ្នំពេញនេះ បានធ្វើឲ្យគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារ សាលារៀន ហាងកាហ្វេល្បីៗចាប់ផ្តើមពង្រីកខ្លួនទៅកាន់តំបន់់នេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ”។ លោកបន្តថា “ការវិនិយោគបុរីនៅតំបន់នេះ ជាការវិនិយោគដ៏ល្អប្រសើរខណៈតម្រូវការលំនៅដ្ឋាននៅតែបន្តកើនឡើង ដោយសារកំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ”៕