តម្លៃ​ដី​នៅ​ខេត្តកោះកុង​បន្ត​កើនឡើង​ ខណៈ​ព្រះលាន​យន្តហោះ​ចាស់​ក្នុង​ក្រុង​គ្រោង​នឹង​ចាប់ផ្តើម​ស្ថាបនា​ឡើងវិញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ស្រប​ពេល​មាន​គម្រោង​ស្តារ​ឡើងវិញ​ នូវ​ព្រលា​នយន្តហោះ​ខេត្តកោះកុង​ នៅក្នុង​ឆ្នាំ២០២០​ ខាង​មុ​នេះ​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ នៅ​ខេត្តកោះកុង​ បន្ត​ហក់​ឡើង​ខ្ពស់​នៅ​ឆ្នាំនេះ​ និង​នៅពេលអនាគត​នឹង​មាន​អគារ​ខ្ពស់​ៗច្រើន​ផង​ដែរ​។

លោក​ ឃុត​ ពុធ​ ​អតីត​អ្នក​គ្រប់​គ្រង​ព្រលា​នយន្តហោះ​ក្នុង​ទីរួមខេត្ត​កោះកុង​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ពេលថ្មីនេះ​ថា​ លោក​ស្វាគមន៍​ចំពោះ​ការ​ស្តារ​ឡើង​វី​ញនូវ​ខេត្តកោះកុង​នេះ​ នឹង​ធ្វើមាន​ទេសចរណ៍​មកលេង​កម្សាន្ត​កាន់តែ​ច្រើន​ និង​អចលនទ្រព្យ​ ទាំង​ដីធ្លី​នៅក្នុង​ខេត្ត​ជាប់​ព្រុំ​ដែន​ថៃ​មួយ​នេះ​ មាន​ឡើងថ្លៃ​ រួម​ជាមួយនឹង​អគារ​ខ្ពស់​ៗក៏​នឹង​ដុះឡើង​ផង​ដែរ​។

លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ នឹង​ទទួល​បានផល​ពី​ការ​លក់​ដីធ្លី​របស់​ពួកគេ​ ព្រោះ​នឹង​មាន​ក្រុមហ៊ុន​វិយោគ​មក​បណ្តាក់​ទុន​នៅក្នុង​ខេត្ត​នេះ​ កាន់តែ​ច្រើនឡើង​ថែមទៀត​។ បន្ថែម​ពីនេះ​លោក​ ក៏បាន​ស្នើរ​ដល់​អា​ជ្ញារ​ខេត្ត​រៀង​ចំ​ រមណីយដ្ឋាន​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ការ​វិនិយោគ​ និង​ទេសចរណ៍​ ខណៈ​បច្ចុប្បន្ន​នេះ​ ខេត្ត​មិនសូវ​សម្បូរ​តំបន់​ទេសចរណ៍​ច្រើន​នៅឡើយ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ លោក​ជឹង​ សុ​ខម៉េ​ងបាន​មានប្រសាសន៍​ឲ្យដឹង​ដែរ​ថា​ ការរៀបចំ​ស្តារ​ឡើង​វិ​ញនូ​ ព្រលា​នយន្តហោះ​ក្នុង​ខេត្ត​ ដោយក្រុម​ហ៊ុន​ក្រុមហ៊ុន​ Bangkok​ Airway​ ​និង​ក្រុមហ៊ុន ​LYP​ Group​ ​នឹង​ធ្វើឲ្យ​តម្លៃ​ដី​នៅក្នុង​ទីរួមខេត្ត​កើនឡើង​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ ដីធ្លី​នៅ​ទីរួមខេត្ត​ជុំវិញ​ផ្សារ​ទីរួមខេត្ត​ មានតម្លៃ​ចន្លោះ​ពី២៥០០ទៅ៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ និង​នៅ​តំបន់​លំនៅ​ដ្ឋាន​មានតម្លៃ​ចន្លោះ​ពី១០០ទៅ៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ក្រៅពី​ទីរួមខេត្ត​ តំបន់​បាក់ខ្លង​មានតម្លៃ​២០០ដុល្លារ​ នៅ​តាមផ្លូវ​តភ្ជាប់​ ទៅកាន់​ព្រំដែន​ថៃ​មានតម្លៃ​ចន្លោះ​ពី២០០​ ទៅ៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ និង​តំបន់​កោះ​ស្តេច​ដែល​ស្ថិត​ក្នុង​តំបន់​តារា​សាគរ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ Union​ Development​ Group​ តម្លៃ​ដី​បាន​ហក់​ឡើង​ខ្ពស់​ផង​ដែរ​។

ព្រលា​នយន្តហោះ​ខេត្តកោះកុង​ នឹង​ត្រូវ​បាន​ស្តារ​ឡើងវិញ​នៅ​ឆ្នាំ២០២០​ បន្ទាប់ពី​បាន​ផ្អាក​ដំណើរ​ជើងហោះហើរ​ អស់​រយ:ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ប៉ុន្តែ​ព្រលា​ននេះ​នឹងអាច​បើក​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ២០២០​ ដើម្បី​ដាក់ឲ្យ​ដំណើរការ​ហោះហើរ​ជាថ្មី​ម្តង​ទៀត​ ដោយ​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ និង​ក្រុមហ៊ុន​ Bangkok​ Airway​ របស់​ថៃ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤០លាន​ដុល្លា​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here