ដោយ វុត្ថា
ភ្នំពេញៈ មហាសេដ្ឋីអចលនទ្រព្យល្បីៗ និងជោគជ័យនៅលើពិភពលោកសុទ្ឋយែមានទស្សនខុសៗគ្នា ឬស្រដៀងគ្នាទាក់ទងនឹងការវិនិយោគលើវិស័យអចលនទ្រព្យ។ហេតុនេះការសិក្សារៀនសូត្រ និងពិចារណាលើសម្តីអ្នកជោគជ័យទាំងនោះ ជារឿងដ៏ប្រសើរសំរាប់អ្នករកស៊ី ឬវិនិយោគក្នុងវិស័យនេះ។
គេហទំព័រព័ត៌មានអចលនទ្រព្យឈានមុខគេនៅកម្ពុជា propertyarea.asia សូមលើកយកសម្រង់សម្តី ពីមហាសេដ្ឋីល្បីៗចំនួន៧រូបនៅលើពិភពលោក រួមនឹងសម្តីរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ដែលមុនក្លាយជាប្រធានាធិបតី លោកជាអ្នកវិនិយោគលើវិស័យអចលនទ្រព្យដ៏ជោគជ័យមួយរូបផងដែរ។
-->
1) យើងចាប់ផ្តើមពីមហាសេដ្ឋីដ៏ល្បីល្បាញរបស់ប្រទេសចិន គឺលោក Jack Ma ជាស្ថានិក Alibaba មុនគេ ដើម្បីពិចារណា។
“អ្នកលេងមិនគួរឈ្លោះប្រកែកគ្នាឡើយ អ្នកជំនួញឬសហគ្រិន ពិតប្រាកដមិនមានសត្រូវទេ នៅពេលដែលគាត់យល់ពីរឿងនេះ មេឃជាដែនកំណត់”។ Jack Ma មហាសេដ្ឋីចិន។ “ក្នុងនាមជាសហគ្រិន ប្រសិនបើអ្នកមិនមានសុទិដ្ឋិនិយម អ្នកកំពុងស្ថិតនៅក្នុងបញ្ហា។ ដូច្នេះប្រជាជនដែលខ្ញុំជ្រើសរើសពួកគេត្រូវតែមានសុទិដ្ឋិនិយម”។
2) ចំណែកមហាសេដ្ឋីល្បីឈ្មោះមួយរូបទៀតនៅទីក្រុងហុងកុង គឺលោកលី កាស៊ីងដែលជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះជាងគេនៅហុងកុង។
លោកលី កាស៊ីញបាននិយាយថា “ចំណេះដឹង និងការអប់រំអាចផ្លាស់ប្តូរវាសនាមនុស្សវ័យក្មេង ការលើកកម្ពស់ការថែទាំសុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សហើយធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តអាចធ្វើឱ្យមានការថែទាំថ្មី និងល្អប្រសើរ”។
3) ចំណែកប្រធានាធិបតីដូណាល់ ត្រាំ ដែលកំពុងកាន់តំណែងជាមេដឹកនាំកំពូលនៅលើពិភពលោកបាននិយាយថា “ខ្ញុំចូលចិត្តគិតធំ ។ ប្រសិនបើអ្នកកំពុងគិតអ្វី អ្នកត្រូវតែគិតឱ្យធំ” ។
លោក Donald Trump បាននិយាយទៀតថា “ខ្ញុំមិនជឿថា អ្នកទទួលរងការឈឺចាប់ដោយសារទិញទីតាំងកន្លែងដែលមានតម្លៃថោកនោះទេ”។
4) រីឯមហាសេដ្ឋីអាមេរិកមួយរូបទៀត លោក John Paulson បាននិយាយថា “ខ្ញុំគិតថា ទិញផ្ទះគឺជាការវិយោគដ៏អស្ចារ្យ ដែលម្នាក់ៗអាចធ្វើបាន” ។
5) អ្នកជំនាញអចលនទ្រព្យមួយរូបលោក Anthony Hitt បាននិយាយពីវិស័យនេះផងដែរថា “ដើម្បីទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ អ្នកត្រូវតែ ផ្តល់ផលប្រយោជន័ដល់អតិថិជនរបស់ខ្លួនជាមុនសិន”។
លោកបន្តថា “នៅពេលដែលអ្នកធ្វើដូច្នេះ តម្រូវការផ្ទាល់ខ្លួនរបស់អ្នកនឹងលើពីអ្វីដែលអ្នករំពឹងទុកទៅទៀត”។
6) ងាកទៅកាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្ទាល់ លោក Louis Glickman បាននិយាយថា “ការវិនិយោគដែលល្អបំផុងនៅលើកផែនដីនេះ មានតែការវិនិយោគអចលនទ្រព្យទេ”៕