អត្ថបទ៖ ម៉ៃ វីរៈ
ភ្នំពេញៈ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំទីប្រឹក្សា ឬអ្នកឯកទេសពីរនាក់ខាងផ្នែកសំណង់ ពីប្រទេសអូស្រ្ដាលី។
;លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងបែកនេះក្នុងជំនួបជាមួយលោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ។
-->
លោកជា សុផារ៉ាបានបញ្ជាក់ថា ទីប្រឹក្សារឺអ្នកឯកទេសពីររូប ដែលកម្ពុជាស្នើសុំនោះ ដោយម្នាក់មកធ្វើជាគ្រូបណ្ដុំបណ្ដាល ហើយម្នាក់ទៀតជាទីប្រឹក្សាបច្ចេកទេសសំរាប់ប្រចាំការផ្ទាល់នៅទីស្ដីការក្រសួង ដើម្បីជាជំនួយគាំទ្រ និងអនុវត្តន៍បញ្ញត្តិបច្ចេកទេសនានា ពាក់ពង់នឹងវិស័យសំណង់នៅកម្ពុជា។
លោកស្រី Angela Corcoran បានមានប្រសាសន៍នឹងពិនិត្យ ពិចារណាសំណើរខាងលើបន្ទាប់ ពីទទួលបានរបាយការណ៍បេសកម្មចុងក្រោយ របស់ទីប្រឹក្សាបច្ចេកទេស។ ជាមួយគ្នានេះផងដែរ លោក ជា សុផារាក៏បានស្នើសុំប្រទេសអូស្រ្ដាលី ជួយលើការអភិវឌ្ឍធនធានមុនស្ស និងអនុញ្ញាត្តិអោយមន្រ្ដីខាងក្រសួង ទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីវិស័យសំណង់នៅប្រទេសអូស្រ្ដាលី និងជួយរៀបចំសិក្ខាសាលាសំរាប់បណ្ដុំបណ្ដាលមន្រ្ដីពាក់ព័ន្ដក្នុងប្រទេសកម្ពុជា។

ដោយឡែងលោកបានលើកឡើងបន្ថែមទៀតថា កម្ពុជាពិតជាត្រូវការជាបន្ទាន់ក្នុងកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ពាក់ព័ន្ធនិងការគ្រប់គ្រងវិស័យសំណង់ ដោយសារវិស័យនេះ កំពុងមានសន្ទុះរើកចំរើនយ៉ាងលឿនក្នុងប្រទេសកម្ពុជា៕