ដោយ ប៊ី
ភ្នំពេញៈ ប្រទេសកម្ពុជាស្ថិតទិសដៅកំពូលទាំង១០លើពិភព ដែលមានតម្លៃទាប និងសមរម្យបំផុត សម្រាប់ទេសចរណ៍ក្រេបទឹកឃ្មុំរបស់អ្នកទើបរៀបការថ្មីៗ។
យោងតាមគេហទំព័រ Lonely Planet ដែលជាគេហទំព័រទេសចរណ៍ធំផុតលើពិភពលោក បានបង្ហាញថា ប្រទេសកម្ពុជាគឺជាទិសដៅទេសចរណ៍ សម្រាប់អាពាហ៍ពិពាហ៍ថ្មីៗដ៏សប្បាយរីករាយលើពិភពលោក និងតម្លៃទាបសមរម្យសម្រាប់ទស្សនាកម្សាន្ត។
-->
គេហទំព័រទេសចរណ៍នេះបន្ថែមថា “កម្ពុជាមានអង្គរវត្តដែលសំបុត្រចូលទស្សនា រយៈពេល៧ថ្ងៃ មានតម្លៃ៧២ដុល្លារដែលជាតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងតំបន់ទេសចរណ៍អ្វីៗផ្សេងទៀតនៅក្នុងប្រទេស ប៉ុន្តែតម្លៃទាបបំផុតសម្រាប់តម្លៃមួយសប្តាហ៍នៃការធ្វើការទស្សនា និងកម្សាន្ត ក្រៅពីប្រាសាទដែលបានចុះបញ្ជី UNESCO ។
ស្រាបៀរមានតម្លៃទាបត្រឹម ១ដុល្លារអាមេរិក អាហារមានតម្លៃ ២ដុល្លារអាមេរិក និងតម្លៃស្នាក់នៅមានទាបសមរម្យផងដែរ”។

ប្រទេសទាំង ១០ រួមមានប្រទេសកម្ពុជា ប្រទេសម៉ូរ៉ុកកូ ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសព័រទុយហ្គាល់ ប្រទេសឥណ្ឌូនេស៊ី ប្រទេសហុងឌូរ៉ាស ប្រទេសប៊ុលហ្គារី ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសព័រតូរីកូ៕