ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា​គ្រោង​នឹង​ធ្វើ​ហោះហើរ​មកកាន់​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ Go​ Air​ គ្រោង​នឹង​បន្ថែម​ភ្នំពេញ​ និង​ហាណូយ​ចូល​ជាគោល​ដៅ​ហោះហើរ​ខ្លួន​ ក្នុង​បណ្តាញ​អន្ដរ​ជាតិ​របស់​ខ្លួន​នៅ​ដំណាច់ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ក្រុមហ៊ុន​កាលពី​ពេល​ថ្មី​ៗនេះ​។

ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​កំពុង​ពង្រីក​វត្តមាន​នៅ​អន្ដរ​ជាតិ​របស់​ខ្លួន​ យ៉ាង​ឆាប់រហ័ស​នេះ​ ក៏​នឹង​ពង្រីក​ខ្លួន​នៅ​ប៊ូ​តាន​ផង​ដែរ​នៅក្នុង​ប៉ុន្មាន​ថ្ងៃខាងមុខ​។ រហូតមកដល់​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ បាន​ហោះហើរ​ទៅកាន់​ទិសដៅ​អន្តរជាតិ​ត្រឹមតែ​បួន​ប៉ុណ្ណោះ​គឺ​ភូ​កេត​ ម៉ា​ឡេ​ ម៉ាស​ឆាត​ និង​អាប៊ូដាប៊ី​។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​បើក​ការហោះហើរ​ទៅកាន់​គោលដៅ​អន្តរ​ជា​តិ​ថ្មី​ៗរួមមាន​ Delhi​-Abu​ Dhabi​, Mumbai​-Abu​ Dhabi​, Mumbai​-Muscat​, Delhi​-Bangkok​ និង​ Kannur​-Kuwait​ ។

ទោះជាយ៉ាងណា​ក៏ដោយ​ ការហោះហើរ​អន្តរជាតិ​ថ្មី​ទាំងនេះ​មួយចំនួន​ កំពុង​ត្រូវ​បាន​ដំណើរការ​នៅ​ទីផ្សារ​ ដែល​ត្រូវ​បាន​បម្រុងទុក​របស់​ក្រុមហ៊ុន​ Jet​ Airways​ ។

អនុប្រធាន​ក្រុមហ៊ុន ​Go​ Air​ ផ្នែក​ប្រតិបត្តិ​ការអន្តរជាតិ​ លោក​ Arjun​ Dasgupta​ បាន​ប្រាប់​សារព័ត៌មាន​ IANS​ ថា​ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​កំពុង​ពិចារណា​ពី​ការពង្រីក​បន្ថែម​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​ និង​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​។

លោក​ Dasgupta​ បាន​បង្ហាញថា​ ទិសដៅ​នឹង​ត្រូវ​បាន​ជ្រើសរើស​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​យើង​។ បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ កំពុង​ប្រតិបត្តិ​ការ​យន្តហោះ​ Airbus​ A320Neos​ ដែល​មាន​ភាព​ធន​ក្នុងរយៈពេល​ហោះហើរ​ប្រហែល៦ម៉ោង​។

ដោយសារតែ​ផែនការ​ពង្រីក​របស់​ខ្លួន​ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​បង្កើន​ចំនួន​យន្តហោះ​របស់​ខ្លួន​ ហើយ​ថ្មី​ៗនេះ​បាន​ដឹកជញ្ជូន​យន្តហោះ​ទី៥១របស់​ខ្លួន​។ នា​ខាងមុខ​ ក្រុមហ៊ុន​ នឹង​ត្រូវ​បាន​បន្ថែម​យ៉ាងហោចណាស់​យន្តហោះ​មួយ​ជា​រៀងរាល់​ខែ​។

ជាមួយគ្នា​នេះ​ដែរ​លោក​ Dasgupta​ បាន​និយាយ​ថា​ ក្រុមហ៊ុន​មាន​គូប្រកួត​ប្រជែង​ជាច្រើន​ដូចជា​ ក្រុមហ៊ុន​អាកាសចរណ៍​ Jet​ Airways​ ផង​ដែរ​។

គូប្រជែង​មួយចំនួន​របស់​ក្រុមហ៊ុន​ Go​ Air​ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ទួរគី​ និង​អេ​មី​រេ​ត។ ទោះ​យ៉ាងណា​ក្រុមហ៊ុន​ Dasgupta​ បាន​និយាយ​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ​ ក៏អាច​មានការ​ភ្ជាប់​បន្ថែម​ទៀតផង​ដែរ​។

កិច្ច​ព្រមព្រៀង​លេខ​កូដ​ និង​កិច្ច​ព្រមព្រៀង​អន្តរទ្វីប​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​អនុញ្ញាត​ឱ្យ​មានបទពិសោធន៍​ ធ្វើដំណើរ​សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​បណ្តាញ​សកល​។

លើស​ពីនេះ​ទៅទៀត​ លោក​ Dasgupta​ បាន​បញ្ជាក់​ថា​ ចំនួន​អ្នកប្រកួត​ប្រជែង​អន្តរជាតិ​កើនឡើង​កាន់តែ​ច្រើន​ កំពុង​សម្លឹង​មើល​ទីផ្សារ​ឥណ្ឌា​ សម្រាប់​ការ​បង្កើន​សក្តា​នុ​ពល​។

ក្រុមហ៊ុន​ Go Air​ បាន​ដឹកជញ្ជូន​អ្នកដំណើរ​ប្រមាណ ៧៣​,៣ លាន​នាក់​ចាប់តាំងពី​ការ​ចាប់ផ្តើម​។ ក្រុមហ៊ុន​នេះ​មានបំណង​ទាក់ទាញ​អ្នកធ្វើ​ដំណើរ​ឲ្យបាន​ ១០០​ លាន​នាក់​នៅក្នុង​រយៈពេល​ពីរ​ឆ្នាំខាងមុខ​។

លោកស្រី​ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ឥណ្ឌា​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ ជា​ជា​ភ្ញៀវ​ដែល​ចំណាយ​ប្រាក់​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​នានា​ ប៉ុន្តែ​កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឥណ្ឌា​បាន​ក្នុង​កម្រិតទាប​នៅឡើយ​ ដោយសារ​កម្ពុជា​ និង​ឥណ្ឌា​មិនទាន់​មានការ​ភ្ជាប់​ជើងហោះហើរ​ច្រើន​ ហេតុនេះ​ទើប​សមាគម​ចង់ឱ្យ​មានការ​ហោះហើរ​ត្រង់​ រវាង​ប្រទេស​ទាំងពីរ​។

លោកស្រី​បន្ត​ថា​ “ទោះជាយ៉ាងណា​សេវា​បដិសណ្ឋារ​កិច្ច​ សម្រាប់​ភ្ញៀវ​ឥណ្ឌា​នៅ​មានកម្រិត​នៅ​កម្ពុជា​ ដោយ​យើង​មិនទាន់​មាន​ភោជនីយដ្ឋាន​ឥណ្ឌា​ ច្រើន​នៅឡើយ​ទេ​ ហេតុនេះ​នៅពេល​មាន​ភ្ញៀវ​ក្រុម​ធំៗ​មកដល់​ យើង​ជួប​ការ​លំបាក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here