ដោយ ប៊ី
ភ្នំពេញ៖ ការដឹកអ្នកដំណើរតាមផ្លូវអាកាសកម្ពុជា បានចូលរួមចំណែកផ្តល់់ចំណូលសេដ្ឋកិច្ច ២,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០១៨នេះ។ បើយោងតាមនាយឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
នៅឆ្នាំ២០១៨ដូចគ្នា កម្ពុជាបានដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសប្រមាណ ១០លាននាក់ ជាមួយនឹងអត្រាកំណើន ២៣ភាគរយ បានផ្តល់ការងារធ្វើដោយផ្ទាល់ និងប្រយោល១,៧លាននាក់។
លោក ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងកាលពីថ្មីៗនេះថា នៅឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា បានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ១០លាននាក់ ជាមួយនឹងអត្រាកំណើន ២៣ ភាគរយ បានផ្តល់ការងារធ្វើដោយផ្ទាល់ និងប្រយោល១,៧លាននាក់ និងបានចូលរួមចំណែក ចំណូលសេដ្ឋកិច្ចប្រមាណ២,៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរអ៊ែរ បានចូលរួមចំណែកប្រមាណ១០% នៃលទ្ធផលដ៏ល្អនេះ”៕