រដ្ឋាភិបាល​អនុម័ត​គម្រោង​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ថ្មី​មួយ​នៅ​ខេត្ត​ព្រះសីហនុ​

0
ខេត្ត​ព្រះសីហនុ
រូបសំណាក់រង្វង់មូលតោ២នៅខេត្តព្រះសីហនុ

ដោយ​ ម៉ា​ណេត​

ខេត្ត​ព្រះ​សី​ហនុៈ​ អន្តរក្រសួង​បាន​គាំទ្រ​ដល់​គម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ ខណៈ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​គម្រោង​សាងសង់​ជិត១០០០​ គម្រោង​។

តំបន់សេដ្ឋកិច្ចពិសេស

លោក​សូត​ យា​ អនុរដ្ឋ​លេខាធិការ​ប្រចាំការ​ នៃ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី២កាលពី​ថ្ងៃទី១​ សីហា​កន្លងមក​នេះ​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញ​លញ​ (ESIA​) សម្រាប់​គម្រោង​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល​។

គម្រោង​សេដ្ឋកិច្ច​ពិសេស​នឹង​រៀបចំ​លើ​ផ្ទៃដី​ទំហំ៥៥ហិ​កតា​ ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​ភូមិ​ឬទ្ធី១​ ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ របស់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល​ អ៊ិ​នដាស្ទ្រៀល​ ផាក​ ឯ.ក​ (ម្ចាស់​គម្រោង​) និង​រៀបចំ​របាយការណ៍​ ESIA​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ E &​ A CONSULTANT​ CO​., LTD​.។

លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​រួមមាន​ ទី១​. អង្គប្រជុំ​គាំទ្រ​លើ​គម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសនេះ​ ទី២​ ម្ចាស់​គម្រោង​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ និង​ការគ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេស​ ទី៣​ ម្ចាស់​គម្រោង​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ជី​មុខទំនិញ​ហាមឃាត់​ និង​ទំនិញ​ជាប់​កម្រិត​កំណត់​។ ទី៤​. បញ្ហា​គ្រប់គ្រង​សំណល់រឹង​-រាវ​ ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​អាង​ប្រព្រឹត្តិ​កម្ម​សំណល់រាវ​ ដែល​មាន​សមត្ថភាព​សម្អាត​សំណល់រាវ​ ដោយ​អនុលោម​តាម​ស្តង់ដារ​កំណត់​របស់ក្រ​សួង​បរិស្ថាន​។ ចំពោះ​សំណល់រឹង​ក៏​ត្រូវ​រៀបចំ​កន្លែង​ទុកដាក់​ និង​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​។

ទី​ ៥. ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ​ និង​ប្រព័ន្ធ​ទឹកភ្លៀង​ឱ្យ​ដាច់ដោយឡែក​ពីគ្នា​ ទី៦​. ការប្រើ​ប្រាស់​ទឹក​៖ ម្ចាស់​គម្រោង​ត្រូវ​ពិចារណា​ជីក​ស្រះទឹក​បន្ថែម​ សម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​ សេដ្ឋកិច្ច​ពិសេស​ ជៀសវាង​ប៉ះពាល់​ដល់​ការប្រើ​ប្រាស់​ទឹក​របស់​ប្រជាជន​ ទី៧​. ម្ចាស់​គម្រោង​ត្រូវ​យកចិត្ត​ទុកដាក់​លើ​សុខភាព​ និង​សុវត្ថិភាព​កម្មករ​ និង​និយោជិត​ ដោយ​ត្រូវ​ បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ រៀបចំ​កន្លែង​ស្នាក់នៅ​ និង​អាហារដ្ឋាន​ឱ្យ​បាន​សមរម្យ​ជាដើម​។

វិស័យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​គំហុក​ ក្នុង​នោះ​ចាប់ពី​ឆ្នាំ២០០៧​ ដល់​ខែកក្កដា​ ឆ្នាំ២០១៩​ មាន​គម្រោង​សាងសង់​ជិត១០០០​ គម្រោង​។ អគារ​កម្ពស់​ចាប់ពី៥ជាន់​រហូតដល់ ៤២ជាន់​សរុប​មាន​ចំនួន២១៨គម្រោង​។

គិត​ត្រឹម​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នៅ​មាន​ ១១៥​ ការដ្ឋាន​ទៀត​ដែល​មិនទាន់​មាន​របាយការណ៍​វាយតម្លៃ​ និង​មានការ​ដ្ឋាន​ចំនួន​ ៣០៧​ ការដ្ឋាន​ទៀត​សម្រាប់​ដាក់​ជូន​ក្រុមការងារ​បច្ចេកទេស​ទាំង២៣​ ក្រុម​របស់​គណៈកម្មការ​ត្រួតពិនិត្យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ពិនិត្យ​ក្នុង​ដំណាក់កាល​ទី៥បន្ត​ទៀត​។

ដើម្បី​គ្រប់គ្រង​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ឱ្យ​មានប្រសិទ្ធភាព​ រដ្ឋបាល​ខេត្ត​ក៏បាន​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ តាមដាន​ ទប់ស្កាត់​លើ​ការដ្ឋាន​សាងសង់​នៅ​ក្នុង​ខេ្ត​តដែល​មិនទាន់​មាន​លិខិតអនុញ្ញាត​ ឬការសាងសង់​ខុសពី​លិខិតអនុញ្ញាត​ និង​បទដ្ឋាន​គតិយុត្តិ​សម្រាប់​គម្រោ​ងផ្សេង​ៗទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here