រដ្ឋមន្ត្រីទេសចរណ៍ ដាក់​កំហិត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ កែលម្អ​សោភ័ណភាព​ក្រុង​ដើម្បី​ស្វាគមន៍​ស៊ី​ហ្គេម ឆ្នាំ២០២៣

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​លើកឡើងថា ចាប់ពី​ឆ្នាំ២០២០ តទៅ រាជធានី​ភ្នំពេញ នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះស៊ី​ហ្គេម ឆ្នាំ២០២៣ និងរៀបចំ​កិច្ចប្រជុំ​កំពូល និង​ព្រឹត្តិការណ៍​អន្តរជាតិធំៗជា​បន្តបន្ទាប់ ដូច្នេះ​ដើម្បី​លើកស្ទួយ​មុខមាត់​កម្ពុជា យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​ឱ្យបាន​ខ្លាំងក្លា​ជាមួយ​រាជធានី​ភ្នំពេញ។

ស៊ី​ហ្គេម ឆ្នាំ២០២៣

នៅ​ឆ្នាំ២០២០ រាជធានី​ភ្នំពេញ​នឹង​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប នៅ​ឆ្នាំ២០២១ កិច្ចប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ាន ATF នៅ​ឆ្នាំ២០២២ កិច្ចប្រជុំ​កំពូល​អាស៊ាន ពិសេស​នៅ​ឆ្នាំ២០២៣ កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA GAMES) លើក​ទី៣២ ទៀតផង។

ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ថ្មី កាលពីពេល​កន្លង​ទីនេះ នៅ​ចំពោះមុខ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កងកម្លាំង​សមត្ថកិច្ច និង​មន្ត្រីរាជការ​ជាច្រើនរូប លោក ថោង ខុន បាន​លើកឡើងថា រាជធានី​ភ្នំពេញ​យើង​បច្ចុប្បន្ន​មាន​សន្ទុះ​រីកចំរើន​យ៉ាង​ឆាប់រហ័ស សាធារណមតិ​ជាតិ អន្តរជាតិ មានការ​កោតសរសើរ​យ៉ាងខ្លាំង ចំនួន​ទេសចរ​អន្តរជាតិ​ក៏មាន​ការកើនឡើង​ច្រើន​ក្នុង៦ខែ​ដើម​ឆ្នាំនេះ ។

លោក​បាន​បន្តទៀតថា យើង​មាន​ផលិតផល​ទេសចរណ៍ប្លែកៗ សណ្ឋាគារ ភោជនីយដ្ឋានប្រណិតៗលំដាប់​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​យើង​ក៏​នៅ​ជួបប្រទះ​បញ្ហា​ប្រឈមសំខាន់ៗមួយចំនួន៖

* ការកកស្ទះ​ចរាចរណ៍​នៅ​ស្ទើរ​គ្រប់​ដងផ្លូវសំខាន់ៗ ដែល​ត្រូវតែ​ដោះស្រាយ​ជា​ប្រញាប់ ពិសេស​ត្រូវ​រំដោះ​ចិញ្ចើមផ្លូវ​ដើម្បីអោយ​ទេសចរ​ដើរ​កំសាន្ត ទិញ​ទំនិញ។ មិនទាន់មាន​ផ្លូវ​ពិសេស​សំរាប់​រថយន្តក្រុង តាក់​ស៊ី និង​ការខ្វះ​ចំណត​សាធារណៈ សម្រាប់​យានយន្ត និង​ការរៀបចំ​សណ្តាប់ធ្នាប់​យានយន្ត​ឈប់​សំចត​តាម​ដងផ្លូវ ។ល។

* បញ្ហា​អនាម័យ សំរាម នៅតាម​ទីផ្សារ រោងចក្រ​សហគ្រាស និង​ទីប្រជុំជន និង​ទីសាធារណៈ ក៏​នៅមាន​បញ្ហា ទោះបី​កន្លងមក សាលា​រាជធានី​ក៏បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ហើយក៏​ដោយ។ ចំពោះ​បញ្ហា​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សំដែង​ការរីករាយ និង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ប្រសា​ស​ន៏​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាក​រដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​កាល​ពីស​ប្តា​ហ៏​មុន ដល់​សម​ត្ឋ​កិច្ច​ពា់ក់ព័ន្ធ និង​សាលា​រាជធានី ត្រូវ​គិតគូរ​អំពី​ការរៀបចំ​អោយមាន​រោងចក្រ​ដុត​សំរាម​យក​អគ្គិសនី ដើម្បី​បានជា​ប្រយោជន៍​ជួយ​ដល់​ការសំអាត​ទីក្រុង​ដ៏​មាន​ប្រសិទ្ធភាព​ផង។

ក្រៅពីនោះ​ក៏​នៅមាន​បញ្ហា​ជាច្រើន​ទៀត ដូចជា៖

*មិនទាន់មាន​កំពង់ផែ​ទេសចរណ៍​អោយបាន​សមរម្យ សក្តិសម​ជាទី​ក្រុង​ទេសចរណ៍​នៃ​រាជធានី​របស់​ប្រទេសជាតិ​មួយ ដែលមាន​ទីតាំង​ដ៏​ល្អ​ឯក តាម​ដង​ទន្លេមេគង្គ និង​មិនទាន់មាន​កាណូត​ទេសចរណ៍ធំៗតាម​ដង​ទន្លេ​កំរិតស្តង់ដារ​អន្តរជាតិ។

*ការខ្វះ​បញ្ជរ​ពត៌មាន​ទេសចរណ៍ កង្វះ​បង្គន់​អនាម័យ​សាធារណៈ​នៅតាម​ទីកន្លែងសំខាន់ៗ

* បញ្ហា​គ្រឿងញៀន​នៅតាម​ក្លិប​កម្សាន្ត ដែល​បញ្ហា​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញ​ចេតនា​ចង់អោយ​សាលា​រាជធានី និង​ទីក្រុងធំៗមួយចំនួន ពិចារណា​ក្នុងការ​រៀបចំ​ដាក់​ម​ណ្ត​ល​កំសាន្ត ក្លឹប​រាត្រី ខា​រា​អូ​ខេ ។ល។ អោយទៅ​នៅ​តំបន់​ប្រមូលផ្តុំ​មួយ​ដាច់ដោយឡែក។

* រីឯ​ការគ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​វិញ ក៏​នៅមាន​បញ្ហា ដោយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ប្រមាណ ៤០% ( ប្រមាណ​ជាង ១០០០កន្លែង) ពុំទាន់​មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​ហួស​សុពលភាព​អាជ្ញា​បណ្ណ។ ស្លាក​យីហោ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ខ្លះ សរសេរ​មិន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង។

* ខណ្ណ​ខ្លះ​មិនទាន់មាន​មន្ត្រី​ប្រចាំការ​នៅ​ការិយាល័យ​ទេសចរណ៍។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានលើកឡើង​បន្ថែមទៀត ខណ្ឌ​ទាំង ១៤ ត្រូវខិតខំ​ប្រលងប្រណាំង​អោយ​បានទទួល​ជ័យលាភី រំដួល ៣ទង ទាំងអស់។

ស៊ី​ហ្គេម ឆ្នាំ២០២៣

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​រូបមន្ត 4P (វិស័យ​សាធារណៈ ឯកជន ប្រជាពលរដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍) ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុស​ត្រូវអនុវត្ត​កិច្ចការ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើឱ្យ​រាជធានី​ភ្នំពេញ ជាទី​គោលដៅ​ទេសចរណ៍ ស្អាត​និង បែ​តង ព្រោះ​ភាព​ស្អាត​និង​បែ​តង គឺ​ទាក់ទាញ ទេសចរ​ណាស់។ ព្រមជាមួយ​នោះ ទី​ក្រង​ភ្នំពេញ​គឺ​ត្រូវជា​គោលដៅ​ទេសចរណ៍​ដែលមាន​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​ល្អ មាន​បង្គន់​សាធារណៈ​ស្អាត ក្រអូប និង​ជា​គោលដៅ​ទេសចរណ៍​ដែល​គ្រប់​សេវាកម្ម​ទេសចរណ៍ ត្រូវមាន​គុណភាព និង​បដិសណ្ឋារកិច្ច​ល្អ សក្តិសម​ជាទី​កន្លែង​ដែល​ត្រូវ​រៀបចំ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូលៗ និង​ព្រឹត្តិការណ៍​អន្តរជាតិធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here