ដោយ ម៉ាណេត
ភ្នំពេញៈ ចំនួនការស្នើសុំកម្ចីអចលនទ្រព្យបានធ្លាក់ចុះដល់៣៦ភាគរយ នៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាស១ ក្នុងឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យឥណទានកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយទិន្នន័យបានបង្ហាញថា ទំហំឥណទានលក្ខណៈបុគ្គលកើនឡើងដល់ ៧,១៦ពាន់លានដុលា្លរ កើន ៦,៨ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០១៩នេះ ប្រៀបធៀបទៅនឹងត្រីមាសមុន។
-->
ការស្នើសុំឥណទានលក្ខណៈបុគ្គល បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទាន ក្នុងលក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។
ក្នុងត្រីមាសទី២ឆ្នាំ២០១៩នេះ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលមានការធ្លាក់ចុះក្នងកម្រិត១៩,២៩ ភាគរយ ប្រៀបធៀបទៅនឹងត្រីមាសមុន។
កាលពីពេលថ្មីៗនេះ ធនាគារពាណិជ្ជនានានៅកម្ពុជា បានបង្កើនដើមទុនក្នុងការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ និងកម្ចីសម្រាប់វិស័យសំណង់មានចំនួនជាង ៣០ភាគរយនៃផលប័ត្ររបស់ពួកគេ។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។
លោក Mohd Hanif Suadi អគ្គនាយកប្រតិបត្តិធនាគារ Maybank Cambodia មានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺដូចប្រទេសម៉ាឡេស៊ីកាលមុន។ ឥណទានគឺជាសុពលភាព។ អ្វីដែលអ្នកប្រាប់ខ្ញុំតើខ្ញុំនឹងធ្វើឱ្យមានសុពលភាពយ៉ាងដូចម្តេច បើអ្នកប្រាប់ខ្ញុំថា អ្នកចង់បានកម្ចី ១០ម៉ឺនដុល្លារ។
លោកបន្ថែមថា “តើយើងធ្វើឱ្យមានសុពលភាពយ៉ាងដូចម្តេច? យើងធ្វើវាឲ្យសុពលភាពតាមរយៈការមើលលើអចលនទ្រព្យ ឬទ្រព្យសម្បត្តិ និងមើលថាតើទ្រព្យទាំងនោះ អាចត្រូវបានប្រែជាលំហូរសាច់ប្រាក់បានឬទេ ដើម្បីកំណត់ថាតើអ្នកអាចបង់ប្រាក់ឬអត់។ ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានកត់ត្រាទុកទេ។
លោក Mohd Hanif Suadi “ដូច្នេះតើយើងបង្កើតកិច្ចការងារ ដើម្បីចាប់ផ្តើមរក្សាកំណត់ត្រាហិរញ្ញវត្ថុយ៉ាងដូចម្តេច”៕