ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ ក្នុងគោលដៅបង្កើតសោភ័ណភាព និងកាត់បញ្ឈប់សកម្មភាពអសកម្មមួយចំនួន អាជ្ញាធរជាតិអប្សរ៉ាដែលជាស្ថាប័នគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ បានចេញលិខិតជូនដំណឹងស្តីពីការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង នៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំវិញកសិន្ទុប្រាសាទអង្គរវត្ត។

-->
សេចក្តីជូនដំណឹងនេះបានចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ដោយអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងដល់ អាជីវករ និងភ្ញៀវទេសចរ ឲ្យបញ្ឈប់ការក្រាលកន្ទេល ចងអង្រឹង និងដាក់សម្ភារៈផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ ព្រោះសកម្មភាពទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាបរិស្ថាន និងសណ្តាប់ធ្នាប់សារធារណៈនៃរមណីយដ្ឋានអង្គរ៕
