ដោយម៉ា ណេត
ភ្នំពេញៈ គេហទំព័រព័ត៌មានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា Propertyarea.asia សូមលើកយកពាក្យ ដែលតែងតែប្រើប្រាស់ក្នុងន័យសេដ្ឋកិច្ចយកមកពន្យល់ជាថ្មីទៀត ដើម្បីអ្នកអានបានសិក្សាស្វែងយល់។
សន្ទនីយភាព
សន្ទនីយភាពមានន័យថា កម្រិតដែលទ្រព្យសកម្ម ឬសញ្ញាប័ណ្ណអាចត្រូវបានទិញ ឬលក់នៅក្នុងទីផ្សារ ដោយពុំមានការប៉ះពាល់ដល់តម្លៃទ្រព្យសកម្មនោះ។ ទ្រព្យសកម្មដែលមានភាពងាយស្រួល ក្នុងការទិញនិងលក់ អាចចាត់ទុកជាទ្រព្យសកម្ម ដែលមានសន្ទនីយភាព។
សន្ទនីយភាពឆ្លុះបញ្ចាំងពីសមត្ថភាព ក្នុងការបម្លែងទ្រព្យសកម្មមួយ ឱ្យទៅជាសាច់ប្រាក់។
ឧទាហរណ៍៖ ហានិភ័យសន្ទនីយភាព សំដៅដល់ហានិភ័យ ដែលអ្នកទិញនិងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅថ្លៃសមស្របមួយ ដោយសារកង្វះសន្ទនីយភាពក្នុងទីផ្សារ៕