ដោយ ម៉ាណេត
ភ្នំពេញៈ ដោយសារមានពាក្យបច្ចេកទេសមួយចំនួន ដែលប្រើប្រាស់ក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គមគេហទំព័រPropertyarea.asia សូមលើកយកពាក្យមួយចំនួន មកពន្យល់ ដើម្បីឲ្យលោក អ្នកអានបានសិក្សាស្វែងយល់។
ថ្ងៃនេះយើងលើកយកពាក្យថ្មីមួយមកធ្វើការពន្យល់ គឺពាក្យការធ្វើមូលដ្ឋានីយកម្មមានន័យថា ដំណើរការនៃការធ្វើឱ្យអ្វីដែលមានភាពសមស្រប ឬឆ្លើយតបនឹងថ្នាក់មូលដ្ឋាន ហើយសកម្មភាពសំខាន់ៗ របស់ការធ្វើមូលដ្ឋានីយកម្ម សំដៅទៅថ្នាក់មូលដ្ឋានជាជាងថ្នាក់ជាតិ ឬអន្តរជាតិ។
-->
ឧទាហរណ៍៖ នៅក្នុងយុគសម័យ នៃការរីកចម្រើនខាងផ្នែកឌីជីថល ព័ត៌មានដែលពាក់ព័ន្ធ គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយីហោនៅតែអាចស្ថិតនៅបាន។ ព័ត៌មានពេលនេះ សំដៅទៅលើព័ត៌មានស៊ីជម្រៅ ជាមួយនឹងប្រធានបទដែលបានធ្វើការស្រាវជ្រាវយ៉ាងល្អ។
វាក៏សំដៅទៅលើការរួមបញ្ចូលនូវព័ត៌មានខ្លី ទៅក្នុងសារនៃយីហោ សម្រាប់ការទទួលបានព័ត៌មាន យ៉ាងឆាប់រហ័សផងដែរ។ នៅក្នុងប្រទេសកម្ពុជា វាសំដៅទៅលើការធ្វើមូលដ្ឋានីយកម្មព័ត៌មាន ដែលអាចឲ្យវាមានជាប់ទំនាក់ទំនង និងទទួលបានការចូលរួម ពីអ្នកប្រើប្រាស់៕