ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនសណ្ឋាគារដ៏ល្បីរបស់អាមេរិក គឺ Rosewood Hotel Group បានប្រកាសផែនការបើកសណ្ឋាគាររបស់ខ្លួន នៅខេត្តសៀមរាបនៅឆ្នាំ២០២២ បន្ទាប់ពីសណ្ឋាគារដ៏ល្បីមួយនេះ បានបើកដំណើរការនៅក្រុងភ្នំពេញកាលពីឆ្នាំមុន។

-->
សណ្ឋាគារដែលមាន១៣៥បន្ទប់ និងវីឡាចំនួន១៥ មានទីតាំងស្ថិតនៅចម្ងាយ ៦ គីឡូម៉ែត្រពីតំបន់បេតិកភណ្ឌយូណេស្កូអង្គរវត្ត ហើយនឹងត្រូវបានរចនាឡើងជាមួយនឹងសោភ័ណ្ឌស្ថាបត្យកម្មខ្មែរទំនើប។
ការចេញផ្សាយពីគេហទំព័រ Rosewood បាននិយាយថា “ក្នុងចំណោមស្នាក់នៅ ១៥០កន្លែងគម្រោងនេះមាន វីឡាដាច់ដោយឡែក និងមានអាងហែលទឹក និងទេសភាពផ្ទាល់ខ្លួនសម្រាប់វីឡានីមួយផ្ទាល់។ ការដាក់បង្ហាញនេះ ក៏នឹងមានវីឡាម៉ាណ័រក្លឹបដែលមានកន្លែងអង្គុយទំនេរឯកជន និងមានកន្លែងទទួលភ្ញៀវ និងកន្លែងទទួលភ្ញៀវសម្រាប់តែវីឡា និងជម្រើសទទួលទានអាហារចំនួន៥”។
ក្រុមហ៊ុន Rosewood ប្រតិបត្តិការនៅក្នុង១៥ប្រទេសជុំវិញពិភពលោក ដោយមានសណ្ឋាគារចំនួន១៤ និងមានរមណីយដ្ឋានចំនួន១៣ នៅក្នុងផលប័ត្ររបស់ខ្លួន។ ក្រុមហ៊ុន Rosewood បានបើកសណ្ឋាគារខ្លួននៅភ្នំពេញ នៅក្នុងអគារវឌ្ឍនៈរាជធានីថោវើរកាលពីឆ្នាំមុន។

ក្រុមហ៊ុន Rosewood ផ្តោតលើការពង្រីកអាជីវកម្ម នៅអាស៊ីអាគ្នេយ៍ ហើយនឹងបើកសណ្ឋាគារនៅប្រទេសមីយ៉ាន់ម៉ាវៀតណាម និងហ្វីលីពីននៅប៉ុន្មានឆ្នាំខាងមុខ៕