ដោយ វុត្ថា
ភ្នំពេញ៖ គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធនិងវិធីរកចំណូលផ្សេងៗទៀត និងការចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា៖ ១ ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល ២. ការធ្វើវិចារណៈកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប។
គោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗ គួរតែមានគោលដៅជាគោលការណ៍ចំនួនបួនគឺ៖ (១) ការបែងចែកធនធាន (២) ស្ថេរភាពវូបនីយកម្ម (៣)កំណើន (៤) ការបែងចែកនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឲ្យស្មើគ្នា។
;តាមរយៈពន្ធ និងចំណាយសាធារណៈរដ្ឋាភិបាលដើតួនាទីសំខាន់ ក្នុងការបែងចែកបណ្តាធនធាននៅក្នុងសេដ្ឋកិច្ច និងជំរុញខ្សែសង្វាក់ផលិតកម្មឲ្យកើនឬមិនកើនឡើង៕