ដោយ វុត្ថា
ភ្នំពេញ៖ សេដ្ឋកិច្ចនយោបាយ (Political economy) គឺជាការសិក្សាអំពីផលិតកម្មនិងពាណិជ្ជកម្ម និងទំនាក់ទំនងរបស់ពួកវាជាមួយទំនៀមទម្លាប់រដ្ឋាភិបាល និងច្បាប់។
សេដ្ឋកិច្ចនយបាយនេះ ជាការសិក្សានិងការប្រើប្រាស់ពីរបៀប ដែលទ្រឹស្តី និងវិធីសាស្ត្រសេដ្ឋកិច្ច មានឥទ្ធិពលនិងអភិវឌ្ឍប្រព័ន្ធសង្គម និងសេដ្ឋកិច្ចផ្សេងៗដូចជា មូលធននិយម (capitalism) សង្គមនិយម (socialism) និងកុម្មុយនិស្ត(communism)។
វាក៏វិភាគផងដែរអំពីរបៀប ដែលគោលនយោបាយសាធារណៈ ត្រូវបានបង្កើតនិងអនុវត្តន៍។ ដោយសារបុគ្គលនិងក្រុមផ្សេងៗ មានចំណាប់អារម្មណ៍ខុសគ្នា អំពីរបៀបដែលប្រទេសមួយ ឬសេដ្ឋកិច្ចត្រូវអភិវឌ្ឍ សេដ្ឋកិច្ចនយោបាយ គឺជាវិន័យមួយនៅក្នុងវិស័យពាក់ព័ន្ធជាច្រើន ដែលគ្របដណ្តប់លើផលប្រយោជន៍ប្រកួតប្រជែង ដែលមានសក្តានុពល៕